​[​៤១៤​]​ ​(​ថ្ងៃក្រោយ​ ​បុរោហិត​នោះ​ពោល​ថា​)​ ​ភរិយា​ជាទី​ពេញចិត្ត​ ​កាល​នៅក្នុង​ស្រុក​ ​ឥតមាន​អ្នកផង​តិះដៀល​បាន​ ​នឹង​ធ្វើ​ខ្ញុំ​ឲ្យ​រីងស្ងួត​ ​នឹង​ធ្វើ​ខ្ញុំ​ឲ្យ​ស្គម​លឿង​ ​ដូចជា​មែកឈើ​នោះ​ ​(​ដែល​ធ្វើ​)​ ​ទាសៈ​ ​ឈ្មោះ​បរន្តបៈ​ ​(​ឲ្យ​ជា​បុគ្គល​ស្គម​លឿង​)​។​
 [​៤១៥​]​ ​(​ថ្ងៃក្រោយ​ទៀត​ ​បុរោហិត​ពោល​ថា​)​ ​នែ​ភ្នែក​ ​ការ​ញញឹមញញែម​ ​ឬ​សំដី​ ​(​ដ៏​ពីរោះ​)​ ​ដែល​នាង​ ​(​ឲ្យ​ប្រព្រឹត្តទៅ​ហើយ​)​ ​នឹង​ធ្វើ​ខ្ញុំ​ឲ្យ​ជា​បុគ្គល​ស្គម​លឿង​ ​ដូចជា​មែកឈើ​នោះ​ ​(​ដែល​ធ្វើ​)​ ​ទាសៈ​ ​ឈ្មោះ​បរន្តបៈ​ ​(​ឲ្យ​ជា​បុគ្គល​ស្គម​លឿង​)​។​
 ​[​៤១៦​]​ ​(​បរ​ន្ត​បទា​សៈ​ ​ពោល​ថា​)​ ​សំឡេង​ ​(​នៃ​មែកឈើ​)​ ​នោះ​ ​ប្រព្រឹត្តទៅ​ហើយ​នោះ​ ​ដូចជា​ប្រាប់​អ្នក​ហើយ​ ​សត្វ​ណា​ញុំាង​មែកឈើ​នោះ​ឲ្យ​កំរើក​ ​សត្វ​នោះ​ប្រាប់​ហេតុ​នោះ​ហើយ​។​
 [​៤១៧​]​ ​គំនិត​ណា​ដែល​ខ្ញុំ​ជា​បុគ្គល​ល្ងង់​ ​គិតថា​ ​ក្នុង​កាលនោះ​ ​មែកឈើ​កំរើក​ ​ព្រោះ​មនុស្ស​ ​ឬ​ម្រឹគ​ ​គំនិត​នេះឯង​ ​មកដល់​ខ្ញុំ​ហើយ​។​
 [​៤១៨​]​ ​(​លំដាប់នោះ​ ​រាជកុមារ​ពោល​ថា​)​ ​អ្នក​បានដឹង​ពិត​ដូច្នោះ​មែន​ ​ព្រោះ​អ្នក​បាន​សម្លាប់​នូវ​បិតា​របស់ខ្ញុំ​ ​បិទបាំង​ដោយ​មែកឈើ​ទាំងឡាយ​ ​លាក់លៀម​ដោយ​គិតថា​ ​(​ភ័យ​នឹង​មាន​មកដល់​អ្នក​)​។​

​ចប់​ ​បរ​ន្តប​ជាតក​ ​ទី១១​។​
​ចប់​ ​គន្ធា​រ​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ១១១ | បន្ទាប់