​[​៤៤៧​]​ ​ពួ​ក​ក្ស័ត្រណា​ ​ជា​បុគ្គល​មិនទាន់​ពិចារណា​សិន​ហើយ​ធ្វើ​ ​ជា​អ្នក​ជ្រប់​នៅ​ដោយ​កិលេស​ ​ប្រញាប់​ដាក់​អាជ្ញា​ដល់​អ្នកដទៃ​ដោយ​រួសរាន់​ ​ពួ​ក​ក្ស័ត្រនោះ​ ​រមែង​ជា​អ្នក​ប្រកបដោយ​ពាក្យ​តិះដៀល​ ​លះបង់​ជីវិត​ចេញផុត​អំពី​លោក​នេះ​ទៅ​ ​រមែង​ទៅកាន់​ទុគ្គតិ​។​
 [​៤៤៨​]​ ​បុគ្គល​ពួក​ណា​ ​ត្រេកអរ​ក្នុង​ធម៌​ដែល​ព្រះ​អរិយៈ​សំដែង​ហើយ​ ​បុគ្គល​ពួក​នោះ​ ​ជា​អ្ន​ក​ប្រសើ​ដោយ​កាយ​កម្ម​ ​វចីកម្ម​ ​និង​មនោ​កម្ម​ ​ពួក​បុគ្គល​បែប​នោះ​ ​ជា​អ្នក​ឋិតនៅ​ក្នុង​ខន្តិ​ ​សោរ​ច្ចៈ​ ​និង​សមាធិ​ ​រមែង​ទៅកាន់​លោ​ក​ទំាង​ពីរ​ ​គឺ​មនុស្សលោក​ ​និង​ទេវលោក​។​
 [​៤៤៩​]​ ​ខ្លួន​យើង​ជា​ស្តេច​ធំ​លើ​ពួក​ជន​ប្រុសស្រី​ ​បើ​យើង​ខឹង​ ​យើង​ទប់ខ្លួន​ ​យើង​ហាមឃាត់​នូវ​ប្រជុំជន​បែប​នោះ​ ​ហើយ​ដាក់​អាជ្ញា​ដោយ​ឧបាយ​ប្រាជ្ញា​ ​ព្រោះ​អនុគ្រោះ​។​
 [​៤៥០​]​ ​(​ឧយ្យានបាល​ ​ទូល​ថា​)​ ​បពិត្រ​ក្សត្រិយ៍​ ​ជាធំ​ជាង​ជន​ ​សិរី​ ​គឺ​បរិវារ​សម្បត្តិ​ ​និង​ប្រាជ្ញា​ ​កុំ​លះបង់​ព្រះអង្គ​ក្នុង​កាលណា​ ​ៗ​ ​ឡើយ​ ​សូម​ព្រះអង្គ​ជា​បុគ្គល​មិន​ក្រោធ​ ​មានចិត្ត​ជ្រះ​ថា្ល​ជានិច្ច​ ​ជា​អ្នក​មិន​មានទុក្ខ​ ​ហើយ​ថែរក្សា​ផែនដី​ឲ្យអស់​រយ​ឆ្នាំ​។​
ថយ | ទំព័រទី ១២០ | បន្ទាប់