[​៤៥៤​]​ ​(​ភតិក​បុរស​ ​ក្រាបទូល​ថា​)​ ​កំ​ដៅ​ថ្ងៃ​ ​មិន​ដុត​កំ​ដៅ​ខ្ញុំ​ព្រះអង្គ​បានទេ​ ​កំ​ដៅ​ ​គឺ​កាម​ទាំងឡាយ​ ​ទើប​ញុំាង​ខ្ញុំ​ព្រះអង្គ​ឲ្យ​ក្តៅ​បាន​ ​បពិត្រ​ព្រះរាជា​ ​ប្រយោជន៍​ទាំងឡាយ​ ​មាន​ប្រការ​ផ្សេង​ ​ៗ​ ​ប្រយោជន៍​ទាំងនោះ​ ​តែង​ដុត​កំ​ដៅ​ ​ឯកំ​ដៅ​ថ្ងៃ​ ​មិន​ដុត​កំ​ដៅ​ទេ​។​
 [​៤៥៥​]​ ​ម្នាល​កាម​ ​យើង​បានឃើញ​ឫសគល់​របស់​អ្នក​ហើយ​ ​ម្នាល​កាម​ ​អ្នក​កើតអំពី​សេចក្តី​ត្រិះរិះ​ ​យើង​លែង​ត្រិះរិះ​អ្នក​ទៀតហើយ​ ​ម្នាល​កាម​ ​កាលបើ​យ៉ាងនេះ​ ​អ្នក​នឹង​មិនកើត​មាន​ ​(​តទៅទៀត​ទេ​)​។​
 [​៤៥៦​]​ ​កាម​ទាំងឡាយ​សូម្បី​តិច​ ​ក៏​នៅតែ​មិន​ល្មម​ ​សូម្បី​ច្រើន​ ​ក៏​នៅតែ​មិន​ស្កប់ស្កល់​ ​ឱ​ ​មុខគួរ​សង្វេគ​ ​នឹង​ការចរចា​របស់​ពួក​ជនពាល​ ​បុគ្គល​លុះតែ​ប្រឹង​ប្រកប​ព្យាយាម​ ​ទើប​ត្រាស់​ដឹង​បាន​។​
 [​៤៥៧​]​ ​(​ព្រះ​រា​ជា​ឧទយៈ​ ​ត្រាស់​ថា​)​ ​នេះ​ជា​ផលកម្ម​ ​មាន​ប្រមាណ​តិច​របស់​យើង​ ​ឧទយៈ​ ​បានសម្រេច​នូវ​ភាពជា​ធំ​ ​ឱ​ហ្ន៎​ ​មាណព​ណា​ ​បាន​លះ​នូវ​តម្រេក​ក្នុង​កាម​ ​ហើយ​បួស​ ​មាណព​នោះ​ ​ឈ្មោះថា​ ​បាន​ល្អ​ហើយ​។​
 [​៤៥៨​]​ ​(​ព្រះ​វររាជ​មាតា​ ​ត្រាស់​សួរ​ថា​)​ ​ពួក​សត្វ​តែង​លះបង់​នូវ​បាបកម្ម​ ​(​របស់​ខ្លួន​)​ ​ដោយ​តបៈ​ ​លះបង់​នូវ​ភាវៈ​នៃ​ខ្លួន​ជា​ខ្មាន់​ព្រះកេស​ ​និង​ស្មូនឆ្នាំង​ ​ដោយ​តបៈ​ ​នែ​គង្គ​មាល​ ​ក្នុងថ្ងៃនេះ​ ​អ្នក​ហ៊ាន​រំលោភ​ ​ហៅ​ព្រហ្មទត្ត​ ​(​កូន​អញ​)​ ​ដោយ​ចំ​ឈ្មោះ​ ​ព្រោះ​អាង​មានត​បៈ​ឬ​។​
ថយ | ទំព័រទី ១២២ | បន្ទាប់