​[​៤៧៥​]​ ​(​មនុស្ស​ប្រេត​ ​និយាយ​ថា​)​ ​បពិត្រ​ព្រះបាទ​សិវិ​ ​បុ​គ្គ​លបា្រ​កដ​ស្មើនឹង​ខ្ញុំ​ ​រមែង​ដល់​នូវ​សេចក្តី​វិនាស​ ​(​ដោយ​អំពើ​របស់​ខ្លួន​)​ ​ដូច​បុគ្គល​ដល់​នូវ​សេចក្តី​វិនាស​ក្នុង​កណ្តាប់​ដៃ​នៃ​សត្រូវ​ ​ខ្លួនខ្ញុំ​ព្រោះ​តែ​ញុំា​ងយ​សទាំ​ងនុ៎ះ​ ​គឺ​កសិកម្ម​វិ​ជា្ជ​ ​ភាពជា​អ្នក​ឈ្លាសវៃ​ ​វិវាហមង្គល​ ​សីល​ ​និង​ភាព​នៃ​ចិត្តទន់​ ​ឲ្យ​សាបសូន្យ​ ​ទើប​មក​កើត​ ​(​ជា​មនុស្ស​ប្រេត​)​ ​ដោយ​អំពើ​ជា​របស់​ខ្លួន​។​
 [​៤៧៦​]​ ​ខ្លួនខ្ញុំ​នោះ​ ​ជា​បុគ្គល​មិន​មានផៅ​ពង្ស​ ​មិន​មាន​ទី​ពំនាក់​តទៅ​ ​ដូច​គេ​សាបសូន្យ​ ​ចាក​ទ្រព្យ​រាប់ពាន់​ ​ខ្លួនខ្ញុំ​ ​ជា​អ្នក​ប្រាសចាក​អរិយធម៌​ ​ដូចប្រេត​។​
 [​៤៧៧​]​ ​ខ្លួនខ្ញុំ​ ​ញុំាង​ពួក​សត្វ​ដែល​ជា​អ្នក​ប្រាថ្នា​នូវ​សុខ​ ​ឲ្យ​ដល់​នូវ​ទុក្ខ​ ​ទើបដល់​នូវ​គន្លង​នៃ​ទុក្ខ​នេះ​ ​ខ្លួនខ្ញុំ​នោះ​ ​មិនបាន​នូវ​សេចក្តី​សុខ​ឡើយ​ ​ឋិតនៅ​ ​(​ទាំង​ក្តៅក្រហាយ​)​ ​ដូច​គេ​រោយ​ដោយ​រងើកភ្លើង​។​

​ចប់​ ​ឥន្រិ្ទយ​ជាតក​ ​ទី៧​។​


​អាទិ​ត្ត​ជាតក​ ​ទី៨​


 [​៤៧៨​]​ ​(​ព្រះ​បច្ចេកពុទ្ធ​ ​ជា​សង្ឃត្ថេរ​ ​សំដែង​ថា​)​ ​កាលបើ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ហើយ​ ​បុគ្គល​នាំចេញ​នូវ​ភាជន៍​ណា​ទាន់​ ​ភាជន៍​នោះ​ ​រមែង​បាន​ជា​ប្រយោជន៍​នៃ​បុគ្គល​នោះ​ ​ភាជន៍​ណា​ដែល​ភ្លើង​ឆេះ​ក្នុង​ផ្ទះ​នោះ​ ​ភាជន៍​នោះ​ ​មិនបានជា​ប្រយោជន៍​នៃ​បុគ្គល​នោះ​ឡើយ​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់