​[​៤៩២​]​ ​ក្នុង​កាលណា​ ​សត្វ​លា​ ​មាន​បបូរមាត់​ដ៏​រលីង​ល្អ​ ​មានមុខ​ដ៏​ល្អ​ ​ជា​សត្វ​ឈ្លាសវៃ​ក្នុង​ការ​រាំ​ ​និង​ការ​ច្រៀង​បាន​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​
 [​៤៩៣​]​ ​ក្នុង​កាលណា​ ​ពួក​ក្អែក​ ​និង​មៀម​ ​នាំគ្នា​ទៅ​ក្នុង​ទីស្ងាត់​ ​ហើយ​គប្បី​ប្រឹក្សា​គ្នា​ ​គប្បី​ស្រឡាញ់​គ្នា​ទៅវិញទៅមក​បាន​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​
 [​៤៩៤​]​ ​ក្នុង​កាលណា​ ​ស្លឹក​ឈូក​ទាំងឡាយ​ ​បែរ​ទៅជា​ឆ័ត្រ​យ៉ាង​មាំ​ ​ដើម្បី​ការពារ​ភ្លៀង​បាន​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​
 [​៤៩៥​]​ ​ក្នុង​កាលណា​ ​សត្វ​បក្សី​តូច​ឈ្មោះ​កុល​កៈ​ ​ពាំ​ភ្នំ​គន្ធមាទន៍​ដោយ​ចំពុះ​បាន​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​
 [​៤៩៦​]​ ​ក្នុង​កាលណា​ ​កូនក្មេង​តូច​ ​អាច​កាន់​យក​សំពៅ​សម្រាប់​ដើរ​សមុទ្រ​ ​ព្រមទាំង​គ្រឿងយន្ត​ ​និង​ចង្កូត​ទៅ​បាន​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​

​ចប់​ ​អ​ដ្ឋាន​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១៣២ | បន្ទាប់