​[​៥០២​]​ ​(​ខ្លា​ ​និយាយ​ថា​)​ ​នែ​មេ​ពពែ​ ​ហ្វូង​ម្រឹគ​រត់បាត់​អស់​ទៅ​ ​ព្រោះ​ឃើញ​ហងឯង​ ​ហោះ​មក​ក្នុង​អាកាស​ ​ហងឯង​បំផ្លាញ​ចំណី​របស់​អញ​អស់​។​
 [​៥០៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​កាលដែល​មេ​ពពែ​កំពុងតែ​និយាយ​រៀបរាប់​យ៉ាងនេះ​ ​ខ្លាដំបង​ដែល​ជា​សត្វ​ស៊ី​ឈាម​ ​ក៏​ស្ទុះ​ទៅ​ចាប់កាច់​ក​នៃ​ពពែ​សម្លាប់​ទៅ​ ​ឱ​សំដី​ល្អ​មិន​មាន​ក្នុង​បុគ្គល​អាក្រក់​ឡើយ​។​
 [​៥០៤​]​ ​ការដឹកនាំ​ ​១​ ​ធម៌​ ​១​ ​និង​សំដី​ល្អ​ ​១​ ​មិន​មាន​ក្នុង​បុគ្គល​អាក្រក់​ទេ​ ​បុគ្គល​ ​គួរ​គេច​វាង​ពួក​បុគ្គល​អាក្រក់​ ​ហើយ​ប្រឹង​ប្រកប​ព្យាយាម​ ​ព្រោះ​ពួក​បុគ្គល​អាក្រក់​នោះ​ ​មិន​ត្រេកអរ​នឹង​ពួកសប្បុរស​ឡើយ​។​

​ចប់​ ​ទី​បិ​ជាតក​ ​ទី១០​។​
​ចប់​ ​ក​ច្ចា​និ​វគ្គ​។​
​ឧទ្ទាន​នៃ​ក​ច្ចា​និ​វគ្គ​នោះ​គឺ​ ​


​និយាយ​អំពី​ក​ច្ចា​នី​បរិសុទ្ធ​ ​មិន​មានមន្ទិល​ ​ទ្រទ្រង់​សំពត់​ ​១​ ​សម្រែក​ស្តេច​កុក​ ​១​ ​គ្រឿងប្រដាប់​មាស​ ​១​ ​ការ​ទ្រទ្រង់នូវ​អាជ្ញា​ ​១​ ​ផែនដី​ដូច​រងើកភ្លើង​ ​១​ ​សេ្តច​ចេតិយៈ​ ​១​ ​កាល​ទេ​វិល​តាបស​ ​១​ ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ ​១​ ​ទន្លេ​គង្គា​ ​១​ ​មេ​ពពែ​ ​១​ ​រួម​ត្រូវជា​ ​១០​។​ ​
​ចប់​ ​អដ្ឋ​ក​និបាត​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់