​[​៥០៩​]​ ​(​ត្មាត​ឈ្មោះ​សុ​បត្តៈ​នោះ​)​ ​បានឃើញ​ផែនដី​មាន​សាគរ​ព័ទ្ធជុំវិញ​ ​មូល​ដូចជា​កង់​ ​សម​ដូច​ពាក្យ​ប្រដៅ​របស់​បិតា​ដែល​ខ្លួន​បានឮ​មក​ហើយ​។​
 [​៥១០​]​ ​ត្មាត​នោះ​ ​ហើរ​រំលង​ទីនោះ​ ​ប្លោង​ហួស​ទៅកាន់​ទី​ខាងនាយ​ ​ស្រាប់តែ​មាន​ខ្យល់ព្យុះ​យ៉ាង​ខ្លាំង​ ​បក់​កួច​ត្មាត​ដ៏​មាន​កំឡាំង​នោះ​ ​ខ្ទេចខ្ទី​អស់​ទៅ​។​
 [​៥១១​]​ ​បក្សី​ត្មាត​នោះ​ ​ហើរ​ជ្រុល​ហួស​ទៅ​នាយ​ហើយ​ ​ក៏​មិន​អាច​ហើរ​ត្រឡប់មកវិញ​បាន​ ​លុះ​ក្នុង​អំណាច​ខ្យល់ព្យុះ​ ​ក៏​ដល់​នូវ​សេចក្តី​វិនាស​ទៅ​។​
 [​៥១២​]​ ​ពួក​កូន​ ​និង​ប្រពន្ធ​របស់​ត្មាត​នោះ​ក្តី​ ​ពួក​ត្មាត​ដទៃ​ដែល​រស់នៅ​ដោយសារ​ត្មាត​នោះ​ ​(​បរិវារ​)​ ​ក្តី​ ​ក៏​ដល់​នូវ​សេចក្តី​វិនាស​ទាំងអស់គ្នា​ ​ព្រោះតែ​ត្មាត​សុ​បត្តៈ​នោះ​ ​មិន​ធ្វើតាម​ឱវាទ​។​
 [​៥១៣​]​ ​ពួក​ជន​ណា​ ​ក្នុង​លោក​នេះ​ ​មិន​ធ្វើតាម​ពាក្យ​ប្រដៅ​របស់​បុគ្គល​ចាស់​ព្រឹទ្ធា​ចារ្យ​ទាំងឡាយ​ ​យ៉ាងនេះ​ហើយ​ ​ពួក​ជន​ទាំងអស់​នោះ​ ​រមែង​ដល់​នូវ​សេចក្តី​វិនាស​ ​ព្រោះតែ​មិន​ធ្វើតាម​ពាក្យ​ប្រដៅ​របស់​បុគ្គល​ចាស់​ព្រឹទ្ធា​ចារ្យ​ ​ដូចជា​ត្មាត​ដ៏​មាន​កំឡាំង​ ​ប្រព្រឹត្ត​ល្មើស​ពាក្យ​ប្រដៅ​ ​ហើរ​ហួស​ទី​ព្រំប្រទល់​។​

​ចប់​ ​គិ​ជ្ឈ​ជាតក​ ​ទី​ ​១​។​

ថយ | ទំព័រទី ១៣៦ | បន្ទាប់