សុ​សនី្ធ​ជាតក​ ​ទី១០​


 [​៤៧​]​ ​(​អ្នករបាំ​ឈ្មោះ​អ​គ្គៈ​ ​ពោល​ថា​)​ ​ក្លិន​នៃ​ផ្កា​តិ​មិរ​ព្រឹក្ស​(​១​)​ ​រមែង​ផ្សាយ​ទៅ​ ​សមុទ្រ​ដែល​ពេញដោយ​ទឹក​ ​មាន​សំឡេង​គឹកកង​ ​បពិត្រ​ស្តេច​តម្ពៈ​ ​ព្រោះថា​ ​នាង​សុ​សនី្ធ​ ​(​នៅ​)​ ​ក្នុង​ទី​ឆ្ងាយ​ពី​នគរ​នេះ​ ​កាម​ទាំងឡាយ​ ​តែង​ចាក់ដោត​ខ្ញុំ​។​
 [​៤៨​]​ ​(​សេ្តច​គ្រុឌ​ ​ពោល​ថា​)​ ​អ្នក​ឆ្លង​សមុទ្រ​បាន​ ​ដោយ​ប្រការ​ដូចម្តេច​ ​អ្នក​ឃើញ​កោះ​ឈ្មោះ​សេ​រុម​ ​ដោយ​ប្រការ​ដូចម្តេច​ ​ម្នាល​អ​គ្គៈ​ ​ការ​ជួប​ប្រសព្វ​នាង​សុ​សន្ធី​ ​និង​អ្នក​ ​បាន​មាន​មក​ដោយ​ប្រការ​ដូចម្តេច​។​
 [​៤៩​]​ ​(​អ្នករបាំ​ឈ្មោះ​អ​គ្គៈ​ ​ពោល​ថា​)​ ​នាវា​របស់​ពួក​ឈ្មួញ​ ​អ្នក​ស្វែងរក​ទ្រព្យ​ ​ចេញទៅ​អំពី​កំ​ពង់​ភរុ​ក​ច្ឆា​ ​បែកធ្លាយ​ដោយ​មង្ករ​ ​ខ្ញុំ​ក៏​ឆ្លង​សមុទ្រ​ដោយ​ផែនក្តារ​។​
 [​៥០​]​ ​នាង​សុ​សនី្ធ​នោះ​ ​ជា​ស្រ្តី​មាន​វាចា​ទន់​ពីរោះ​ ​មាន​ក្លិន​ដូច​ខ្លឹមចន្ទន៍​ ​អស់​កាល​ជានិច្ច​ ​ជា​ស្រ្តី​ចំរើន​ ​ស្រង់​ខ្ញុំ​ដោយ​អវយវៈ​ ​ដូច​មាតា​ត្រកង​នូវ​បុត្ត​ដែល​កើតអំពី​ទ្រូង​។​
​(​១​)​ ​តិ​មិរ​ព្រឹក្ស​នេះ​ ​ជា​ឈ្មោះ​ឈើ​មួយ​បែប​ ​ក្នុង​អដ្ឋកថា​ពន្យល់​ថា​ ​ឈើ​នេះ​ច្រើន​ដុះ​ចោមរោម​ដើម​ជ្រៃ​ ​ឈើ​នេះ​ ​ប្រហែលជា​ស្អំ​ ​ឬ​ខ្សួស​ ​ឬក៏​សំបួរមាស​ទេ​ដឹង​។​ ​អ្នកពិនិត្យ​។​
ថយ | ទំព័រទី ១៤ | បន្ទាប់