​[​៥២៥​]​ ​ម្នាល​សេក​មាន​ចំពុះ​ក្រហម​ ​អ្នក​ចូរ​ត្រាច់​ទៅកាន់​ចារិក​ ​កុំ​ឲ្យ​ខ្លួន​អ្នក​ស្លាប់​ឡើយ​ ​ម្នាល​សេក​ ​ម្តេច​ក៏​អ្នក​នៅ​សញ្ជប់សញ្ជឹង​លើ​ដើមឈើ​ងាប់​ ​(​នេះ​)​ ​ម្នាល​សេក​មាន​សម្បុរ​ខៀវ​ស្រដៀងនឹង​ឈើ​ក្នុង​វស្សន្តរដូវ​ ​យើង​សូម​ដាស់តឿន​អ្នក​ ​អ្នក​ចូរ​ថាម​ក​មើល​ ​ព្រោះ​ហេតុអ្វី​ ​ក៏បាន​ជា​អ្នក​មិន​លះបង់​នូវ​ឈើងាប់​នេះ​។​
 ​[​៥២៦​]​ ​(​សេ្តច​សេក​ ​តប​ថា​)​ ​ម្នាល​ហង្ស​ ​ពួកសប្បុរស​ណា​ ​រលឹក​រឿយ​ ​ៗ​ ​នូវ​ធម៌​របស់​ពួកសប្បុរស​ ​លោក​ជា​សំឡាញ់​នឹង​ពួក​សំឡាញ់​ ​(​ទៅវិញទៅមក​ហើយ​)​ ​ពួកសប្បុរស​នោះ​ ​សូម្បី​ដល់​នូវ​ការ​អស់​ទៅ​នៃ​ជីវិត​ ​ក៏​មិន​លះបង់​សំឡាញ់​នោះ​ចោល​ ​ដោយ​គិតថា​អស់​ ​ឬមិន​អស់​ ​ក្នុង​កាលដែល​បាន​សុខ​ ​និង​ទុក្ខ​ឡើយ​។​
 [​៥២៧​]​ ​ម្នាល​ហង្ស​ ​ខ្ញុំ​ជា​សប្បុរស​ដែរ​ ​ដើមឈើ​នេះ​ ​ទុកជា​ញាតិ​ ​ឬ​ជា​សំឡាញ់​របស់ខ្ញុំ​ក៏បាន​ ​ខ្ញុំ​ជា​អ្នក​ត្រូវការ​ដោយ​ជីវិត​ ​ក៏​មិន​អាច​នឹង​លះបង់​នូវ​ដើមឈើ​នោះ​ចោល​ឡើយ​ ​(​បើ​ខ្ញុំ​ដឹង​ថា​ ​ឈើ​នោះ​អស់ហើយ​ ​ៗ​ ​លះបង់​ចោល​)​ ​នុ៎ះ​ ​មិនមែន​ជា​ធម៌​របស់​សប្បុរស​ទេ​។​
 [​៥២៨​]​ ​(​សេ្តច​ហង្ស​.​.​.​)​ ​ម្នាល​បក្សី​ ​សេចក្តី​មេត្រី​ ​សេចក្តី​ជួបជុំ​ ​និង​សេចក្តី​ស្និទ្ធស្នាល​ ​ដែល​អ្នក​បាន​ធ្វើ​ហើយ​ ​ជា​ការ​ប្រពៃ​ណាស់​ ​បើ​អ្នក​ពេញចិត្ត​នឹង​ធម៌​នោះ​ ​អ្នក​នឹង​បាន​ជាទី​សរសើរ​នៃ​ពួក​វិញ្ញូ​ជន​។​
ថយ | ទំព័រទី ១៤០ | បន្ទាប់