​[​៥៣៨​]​ ​(​ស្តេចហង្ស​ ​និយាយ​ថា​)​ ​ម្នាល​បក្សី​ ​សេចក្តី​មេត្រី​ ​សេចក្តី​ជួបជុំ​ ​និង​សេចក្តី​ស្និទ្ធស្នាល​ ​ដែល​អ្នក​បាន​ធ្វើ​ហើយ​ ​ជា​ការ​ប្រពៃ​ណាស់​ ​បើ​អ្នក​ពេញចិត្ត​នឹង​ធម៌​នេះ​ ​អ្នក​នឹង​បាន​ជាទី​សរសើរ​នៃ​ពួក​វិញ្ញូ​ជន​។​
 [​៥៣៩​]​ ​មា្នល​សេក​ ​អ្នកមាន​ស្លាប​ជា​យាន​ ​ហើរ​ទៅតាម​អាកាស​ ​យើង​ឲ្យពរ​ដល់​អ្នក​ ​ម្នាល​បក្សី​ ​បើ​អ្នកមាន​ចិត្ត​ប្រាថ្នា​នូវ​ពរ​ណា​នីមួយ​ ​ចូរ​ទទួលយក​ពរ​នោះ​ចុះ​។​
 [​៥៤០​]​ ​(​សេ្តច​សេក​ ​និយាយ​ថា​)​ ​ខ្ញុំ​សូមឲ្យ​បានឃើញ​នូវ​ដើមឈើ​នោះ​ ​មាន​ស្លឹក​ ​និង​ផ្លែ​ឡើងវិញ​ដូចដើម​ ​ខ្ញុំ​គប្បី​រីករាយ​រឿយ​ ​ៗ​ ​ដូច​មនុស្ស​កំសត់​ ​បាន​កំណប់ទ្រព្យ​។​
 [​៥៤១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ ​ព្រះឥន្ទ​បាន​យក​ទឹកអម្រឹត​ ​មក​ស្រោច​នូវ​ឈើ​ដុះ​លើ​ផែនដី​ ​ដើមឈើ​នោះ​ ​មាន​មែក​លូតលាស់​ត្រសាយត្រសុំ​ ​មាន​ម្លប់​ដ៏​ត្រជាក់​ ​ជាទី​រីករាយ​នៃ​ចិត្ត​។​
 [​៥៤២​]​ ​(​ស្តេច​សេក​ ​និយាយ​ថា​)​ ​បពិត្រ​សក្កៈ​ ​កាលបើ​យ៉ាងនេះ​ ​សូមឲ្យ​ព្រះអង្គ​បាន​សេចក្តី​សុខ​ ​ព្រមទាំង​ពួក​ញាតិ​ទាំងអស់​ ​ឲ្យ​ដូចជា​ខ្ញុំ​ដែល​បាន​សេចក្តី​សុខ​ ​ព្រោះ​ឃើញ​នូវ​ដើមឈើ​ដ៏​ប្រកបដោយ​ផ្លែ​ក្នុងថ្ងៃនេះ​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់