​[​៥៦៦​]​ ​បុគ្គល​បួស​ដើរ​បិណ្ឌបាត​ ​ការ​ចិញ្ចឹមជីវិត​នោះ​ ​ប្រសើរ​ជាង​ការស្វែងរក​ខុស​ធម៌​។​
 [​៥៦៧​]​ ​បុគ្គល​បួស​ដើរ​បិណ្ឌបាត​ ​មិន​បៀតបៀន​ជន​ដទៃ​ក្នុង​លោក​ ​ការនោះ​ប្រសើរ​ជាង​រាជសម្បត្តិ​ទៅទៀត​។​
 [​៥៦៨​]​ ​(​មហាជន​ ​និយាយ​ថា​)​ ​ព្រះចន្ទ​មាន​កំឡាំង​ ​ព្រះអាទិត្យ​មាន​កំឡាំង​ ​ពួក​សមណព្រាហ្មណ៍​មាន​កំឡាំង​ ​ច្រាំង​សមុទ្រ​មាន​កំឡាំង​ ​ឯ​ពួក​ស្រី្ត​មាន​កំឡាំង​លើសលុប​ជាង​កំឡាំង​ ​(​នោះ​ ​ៗ​ ​ទៅទៀត​)​។​
 [​៥៦៩​]​ ​ដូចជា​រាជធីតា​ឈ្មោះ​ចន្ទវតី​ ​បាន​ញុំាង​ឥសី​ឈ្មោះ​លោ​មសក​ស្ស​បៈ​មានត​បៈ​ដ៏​ខ្ពង់ខ្ពស់​ ​ឲ្យ​បូជា​នូវ​ការ​បូជា​ឈ្មោះ​រា​ជ​បេយ្យៈ​ ​គឺ​បូជា​ដោយ​ការ​សម្លាប់សត្វ​ចិញ្ចឹម​ ​ដើម្បី​ប្រយោជន៍​ដល់​បិតា​។​
 [​៥៧០​]​ ​(​តាបស​.​.​.​)​ ​អំពើ​ដែល​ធ្វើ​ដោយ​សេចក្តី​លោភ​នោះ​ ​ជា​អំពើ​ក្តៅក្រហាយ​ ​មាន​កាម​ជាហេតុ​ ​អាត្មា​នឹង​ស្វែងរក​ឫស​នៃ​អំពើនោះ​ ​នឹង​កាត់​នូវ​រាគៈ​ ​ព្រមទាំង​ចំណង​។​
 [​៥៧១​]​ ​មុខគួរ​តិះដៀល​នូវ​កាម​ទាំងឡាយ​ដ៏​ច្រើនក្រៃពេក​ក្នុង​លោក​ ​បពិត្រ​ព្រះរាជា​ ​ការ​ព្យាយាម​ដុត​បំផ្លាញ​កិលេស​ ​ប្រសើរ​បំផុត​ ​ជាង​កាមគុណ​ទាំងឡាយ​ ​អាត្មា​នឹង​លះបង់​កាម​ ​ហើយ​ធ្វើ​ព្យាយាម​បំផ្លាញ​កិលេស​ ​ឯ​ដែន​ ​និង​នាង​ចន្ទវតី​ ​ចូរ​ជា​របស់​ព្រះអង្គ​វិញ​ចុះ​។​

​ចប់​ ​លោ​មសក​ស្សប​ជាតក​ ​ទី៧​។​

ថយ | ទំព័រទី ១៤៩ | បន្ទាប់