​[​៥៨៦​]​ ​នែ​បា​ ​បុគ្គល​ណា​ ​មានចិត្ត​ដូចជា​សំពត់​ជ្រលក់​រមៀត​ ​មានចិត្ត​ដូច​ស្វា​ ​ត្រេកអរ​ហើយ​ ​បែរជា​មិន​ត្រេកអរ​វិញ​ ​បើទុកជា​ ​(​ក្នុង​ជម្ពូទ្វីប​នេះ​)​ ​មិន​មាន​មនុស្ស​សោះ​ ​អ្នក​កុំ​គប់​រក​បុរស​បែប​នោះ​ឡើយ​។​
 [​៥៨៧​]​ ​អ្នក​ចូរ​ចៀសវាង​ ​(​បុគ្គល​បែប​នោះ​)​ ​អំពី​ចម្ងាយ​ ​ឲ្យ​ដូច​បុគ្គល​ចៀសវាង​អាសីពិស​ដែល​ក្រោធ​ ​ឬ​ចៀសវាង​ផ្លូវ​ធំ​ ​ដែល​ប្រឡាក់​ដោយ​លាមក​ ​ឬដូច​បុគ្គល​អ្នក​ទៅ​ដោយ​យាន​ ​ចៀសវាង​ផ្លូវ​មិន​ស្មើ​។​
 [​៥៨៨​]​ ​នែ​បា​ ​អំពើ​មិនជា​ប្រយោជន៍​ទាំងឡាយ​ ​តែង​ចំរើន​ដល់​បុគ្គល​ដែល​គប់​រក​បុគ្គល​ពាល​ ​អ្នក​កុំ​គប់​រក​បុគ្គល​ពាល​ ​ដែល​ដូចជា​សត្រូវ​សព្វ​ ​ៗ​ ​កាល​ឡើយ​។​
 [​៥៨៩​]​ ​នែ​បា​ ​ព្រោះហេតុនោះ​ហើយ​ ​បាន​ជា​យើង​សូម​អង្វរ​អ្នក​ ​ចូរ​អ្នកធ្វើ​តាម​ពាក្យ​យើង​ ​ចូរ​អ្នក​កុំ​គប់​រក​បុគ្គល​ពាល​ឡើយ​ ​(​ព្រោះ​)​ ​ការ​គប់​រក​នូវ​បុគ្គល​ពាល​ទាំងឡាយ​ ​តែង​នាំមក​នូវ​សេចក្តី​ទុក្ខ​។​

​ចប់​ ​ហលិទ្ទ​រាគ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១៥៤ | បន្ទាប់