​[​៥៩៣​]​ ​ទាន​វៈ​នោះ​ ​លុះ​ឥសី​ព្យាករ​ហើយ​ ​ក៏​មាន​សភាព​តក់ស្លុត​ ​ហើយ​ខ្ជាក់​ស្មុគ្រ​ចេញ​ក្នុង​ទីនោះ​ ​ក៏បាន​ឃើញ​ភរិយា​មាន​រូប​យ៉ាង​ស្អាត​ ​ទ្រទ្រង់នូវ​ផ្កាកម្រង​ ​ត្រេកអរ​ជាមួយនឹង​វិ​ជា្ជ​ធរ​ ​ជា​វាយុ​បុត្ត​ក្នុង​ស្មុគ្រ​នោះ​។​
 [​៥៩៤​]​ ​ព្រះករុណា​ដែល​ជា​អ្នក​ប្រព្រឹត្ត​តបៈ​ដ៏​ខ្ពង់ខ្ពស់​ ​បានឃើញ​ហេតុ​ត្រឹមត្រូវ​មែនហើយ​ ​ពួក​ជន​ណា​ ​ជា​បុគ្គល​ថោកទាប​ ​ពួក​ជន​នោះ​ ​រមែង​លុះអំណាច​ស្ត្រី​ ​ដូច​ខ្ញុំ​ដែល​បាន​រក្សាទុក​នូវ​ស្ត្រី​ ​ដូចជា​ជីវិត​ក្នុង​ទីនេះ​ ​ស្រ្តី​នោះ​ ​ប្រទូស្ត​នឹង​ខ្ញុំ​ ​ហើយ​រីករាយ​នឹង​បុរស​ដទៃ​វិញ​។​
 [​៥៩៥​]​ ​ខ្ញុំ​បាន​ទំនុកបម្រុង​ស្ត្រី​នោះ​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​ដូចជា​ភ្លើង​ដែល​លោក​មានត​បៈ​ ​នៅក្នុង​ព្រៃ​បូជា​ហើយ​ ​ស្ត្រី​នោះ​ ​ប្រព្រឹត្ត​កន្លង​ធម៌​ ​ហើយ​ប្រព្រឹត្ត​អធម៌​វិញ​ ​ការ​ស្និទ្ធស្នាល​ជាមួយនឹង​ពួក​ស្ត្រី​ ​ជាស​ភាព​មិន​គួរ​ធ្វើ​សោះ​ឡើយ​។​
 [​៥៩៦​]​ ​ខ្ញុំ​សំគាល់​ស្ត្រី​ ​ដែល​ជា​អសប្បុរស​ ​មិន​សង្រួម​ថា​ ​(​ស្ត្រី​នេះ​)​ ​ឋិតនៅ​ក្នុង​កណ្តាល​សរីរៈ​ ​ស្ត្រី​នេះ​ជា​របស់​អញ​ដូច្នេះ​ ​ស្ត្រី​នោះ​ ​ប្រព្រឹត្ត​កន្លង​ធម៌​ ​ហើយ​ប្រព្រឹត្ត​អធម៌​វិញ​ ​ការ​ស្និទ្ធស្នាល​ជាមួយនឹង​ពួក​ស្ត្រី​ ​ជាស​ភាព​មិន​គួរ​ធ្វើ​សោះ​ឡើយ​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់