​ក​ណ្ហ​ជាតក​ ​ទី២​


 [​៦២៧​]​ ​(​សក្កទេវរាជ​ ​ពោល​ថា​)​ ​ឱ​ហ្ន៎​ ​បុរស​នេះ​ ​មាន​សម្បុរ​ខ្មៅ​ ​បរិភោគភោជន​ខ្មៅ​ ​នៅក្នុង​ភូមិប្រទេស​ក៏​ខ្មៅ​ ​មិនជា​ទី​ពេញចិត្ត​របស់​យើង​ឡើយ​។​
 [​៦២៨​]​ ​(​ក​ណ្ហ​ឥសី​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​សុជម្បតិ​ ​មនុស្ស​មិន​ឈ្មោះថា​ខ្មៅ​ ​ដោយ​តបធម៌​ទេ​ ​ព្រោះថា​ ​មនុស្ស​មានធម៌​ជា​ខ្លឹម​ខាងក្នុង​ ​ឈ្មោះថា​ជា​ព្រាហ្មណ៍​ ​ឯ​បាបកម្ម​មាននៅ​ក្នុង​មនុស្ស​ណា​ ​មនុស្ស​នោះ​ឯង​ ​ឈ្មោះថា​ខ្មៅ​។​
 [​៦២៩​]​ ​(​សក្កទេវរាជ​.​.​.​)​ ​ពាក្យ​នោះ​ ​អ្នកពោល​ល្អ​ហើយ​ ​ជា​សុភាសិត​ដ៏​គួរ​ ​លោក​ប្រាថ្នា​ក្នុងចិត្ត​ចំពោះ​ពរ​ណាមួយ​ ​ខ្ញុំ​នឹង​ឲ្យពរ​ ​(​នោះ​)​ ​ដល់​លោក​។​
 [​៦៣០​]​ ​(​ក​ណ្ហ​ឥសី​.​.​.​)​ ​បពិត្រ​សក្កៈ​ជាធំ​ជាង​ពួកភូត​ទាំងពួង​ ​បើ​ព្រះអង្គ​នឹង​ឲ្យពរ​ដល់​អាត្មា​ ​អាត្មា​ប្រាថ្នា​នូវ​សេចក្តី​ប្រព្រឹត្ត​ចំពោះខ្លួន​ ​គឺ​ការ​មិន​មាន​កោ​ធៈ​ ​១​ ​មិន​មាន​ទោសៈ​ ​១​ ​មិន​មាន​លោភៈ​ ​១​ ​មិន​មាន​ស្នេហា​ ​១​ ​សូម​ព្រះអង្គ​ឲ្យ​នូវ​ពរ​ ​៤​ ​នេះ​ដល់​អាត្មា​។​
 [​៦៣១​]​ ​(​សក្កទេវរាជ​.​.​.​.​)​ ​បពិត្រ​ព្រាហ្មណ៍​ ​លោក​ពិចារណា​ឃើញច្បាស់​នូវ​ទោស​ដូចម្តេច​ ​ក្នុង​កោ​ធៈ​ ​ទោសៈ​ ​លោភៈ​ ​និង​ស្នេហា​ ​ខ្ញុំ​សួរ​ហើយ​ ​លោក​ចូរ​ប្រាប់​ហេតុ​នោះ​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់