​[​៦៣៦​]​ ​(​សក្កៈ​ ​.​.​.​)​ ​ពាក្យ​នោះ​ ​លោក​ពោល​ល្អ​ហើយ​ ​ជា​សុភាសិត​ដ៏​គួរ​ ​ម្នាល​ព្រាហ្មណ៍​ ​លោក​ប្រាថ្នា​ក្នុងចិត្ត​ ​ចំពោះ​ពរ​ណាមួយ​ ​ខ្ញុំ​នឹង​ឲ្យពរ​ ​(​នោះ​)​ ​ដល់​លោក​។​
 ​[​៦៣៧​]​ ​(​ក​ណ្ហៈ​.​.​.​)​ ​បពិត្រ​សក្កៈ​ជាធំ​ជាង​ពួកភូត​ទាំងពួង​ ​បើ​ព្រះអង្គ​នឹង​ឲ្យពរ​ដល់​អាត្មា​ ​ៗ​ ​សូមកុំ​ឲ្យ​អាពាធ​ដ៏​ក្លៀវក្លា​ ​ធ្វើ​អន្តរាយ​កើតឡើង​ដល់​អាត្មា​ ​ដែល​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ជានិច្ច​ឡើយ​។​
 ​[​៦៣៨​]​ ​(​សក្កៈ​ ​.​.​.​)​ ​ពាក្យ​នោះ​ ​លោក​ពោល​ល្អ​ហើយ​ ​ជា​សុភាសិត​ដ៏​គួរ​ ​លោក​ប្រាថ្នា​ក្នុងចិត្ត​ ​ចំពោះ​ពរ​ណាមួយ​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​នឹង​ឲ្យពរ​ ​(​នោះ​)​ ​ដល់​លោក​។​
 [​៦៣៩​]​ ​(​ក​ណ្ហៈ​.​.​.​)​ ​បពិត្រ​សក្កៈ​ជាធំ​ជាង​ពួកភូត​ទាំងពួង​ ​បើ​ព្រះអង្គ​នឹង​ឲ្យពរ​ដល់​អាត្មា​ ​ៗ​ ​សូមកុំ​ឲ្យ​ចិត្ត​ ​ឬ​សរីរៈ​ ​(​របស់​អាត្មា​)​ ​បៀតបៀន​ចំពោះ​អ្នកណាមួយ​ ​ព្រោះ​ហេតុ​នៃ​អាត្មា​ក្នុង​កាលណា​ឡើយ​ ​បពិត្រ​សក្កៈ​ ​សូម​ព្រះអង្គ​ឲ្យ​នូវ​ពរ​នេះ​។​

​ចប់​ ​ក​ណ្ហ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ១៦៦ | បន្ទាប់