​សង្ខ​ជាតក​ ​ទី៤​


 [​៦៥៥​]​ ​(​អ្នកបំរើ​ ​ពោល​ថា​)​ ​បពិត្រ​សង្ខ​ព្រាហ្មណ៍​ ​អ្នកជា​ពហុស្សូត​ ​ធ្លាប់​បាន​ស្តាប់ធម៌​ ​ទាំង​សមណព្រាហ្មណ៍​ ​អ្នក​ក៏បាន​ជួប​ហើយ​ ​កាលបើ​ដូច្នេះ​ ​(​ហេតុអ្វី​)​ ​ទើប​អ្នក​សំដែង​នូវ​ពាក្យ​រវើរវាយ​ ​ក្នុង​កាល​មិនមែន​ជា​ខណៈ​ ​អ្នកណា​ទៀត​ហ្ន៎​ ​ជា​អ្នក​ប្រឹក្សា​ចំពោះ​អ្នក​ ​ក្រៅអំពី​ខ្ញុំ​។​
 [​៦៥៦​]​ ​(​សង្ខ​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​ទេវធីតា​ ​មានមុខ​ល្អ​ ​មាន​រូបល្អ​ ​មាន​មាស​ពាក់​ដោយ​ល្អ​ ​កាន់​នូវ​ ​(​ភត្ត​)​ ​ដោយ​ភាជន៍មាស​ ​មាន​សទ្ធា​ ​មានចិត្ត​រីករាយ​ ​និយាយ​នឹង​យើង​ថា​ ​អ្នក​ចូរ​បរិភោគ​នូវ​ភត្ត​ចុះ​ ​យើង​និយាយ​នឹង​ទេវតា​នោះ​ថា​ ​យើង​មិន​ ​(​បរិភោគ​)​ ​ទេ​។​
 [​៦៥៧​]​ ​(​លំដាប់នោះ​ ​អ្នកបម្រើ​ពោល​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មតា​បុរស​អ្នក​ប្រាថ្នា​សេចក្តី​សុខ​ ​កាល​បានឃើញ​យក្ខ​ប្រាកដ​ដូច្នោះ​ហើយ​ ​គួរណាស់តែ​សួរ​ ​(​ឲ្យដឹង​)​ ​អ្នក​ចូរ​ក្រោក​ឡើង​ ​ហើយ​ប្រណម្យ​ដៃ​ ​សួរ​យក្ខ​នោះ​ថា​ ​នាង​ជា​ទេវធីតា​ ​ឬ​ជា​មនុស្ស​។​
 ​[​៦៥៨​]​ ​(​សង្ខ​ព្រាហ្មណ៍​ពោធិសត្វ​ ​ពោល​ថា​)​ ​នាង​បាន​គយគន់​មើល​យើង​ដោយ​សេចក្តី​សុខ​ ​និយាយ​នឹង​យើង​ថា​ ​អ្នក​ចូរ​បរិភោគ​នូវ​ភត្ត​ចុះ​ ​ម្នាលនាង​នារី​ ​អ្នកមាន​អានុភាព​ធំ​ ​យើង​សូម​សួរ​នាង​ ​តើ​នាង​ជា​ទេវធីតា​ ​ឬ​ជា​មនុស្ស​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់