​[​៧១៣​]​ ​ពួក​យើង​ ​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា​ទេ​ ​ទាំង​ពួក​ភរិយា​ ​ក៏​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​យើង​ ​ពួក​យើង​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយ​ធម៌​ ​លើកលែងតែ​ភរិយា​ទាំងនោះ​ចេញ​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​ពួក​ជន​នៅក្មេង​ ​(​ក្នុង​ត្រកូល​)​ ​របស់​ពួក​យើង​មិន​ស្លាប់​។​
 [​៧១៤​]​ ​យើង​ទាំងអស់គ្នា​ ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ក្នុង​លោក​ ​មិន​ផឹកទឹក​ស្រវឹង​ ​មិន​និយាយ​ពាក្យ​កុហក​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​ពួក​ជន​នៅក្មេង​ ​(​ក្នុង​ត្រកូល​)​ ​របស់​ពួក​យើង​មិន​ស្លាប់​។​
 [​៧១៥​]​ ​កូន​ទាំងឡាយ​ ​(​របស់​យើង​)​ ​កើត​ក្នុង​ពួក​ស្ត្រី​ដ៏​ឧត្តម​ ​រមែង​ជា​អ្នកប្រាជ្ញ​ ​មាន​ប្រាជ្ញា​ច្រើន​ ​ជា​ពហុស្សូត​ ​ដឹង​នូវ​វេទ​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​ពួក​ជន​នៅក្មេង​ ​(​ក្នុង​ត្រកូល​)​ ​របស់​យើង​មិន​ស្លាប់​។​
 [​៧១៦​]​ ​មាតាបិតា​ ​បងប្អូន​ស្ត្រី​ ​បងប្អូន​ប្រុស​ ​កូន​ ​ប្រពន្ធ​ ​និង​យើង​គ្រប់គ្នា​ ​ប្រព្រឹត្ត​ធម៌​ ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​លោកខាងមុខ​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​ពួក​ជន​នៅក្មេង​ ​(​ក្នុង​ត្រកូល​)​ ​របស់​ពួក​យើង​មិន​ស្លាប់​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់