​[​៧៧៨​]​ ​បុគ្គល​ណា​ ​មាន​សទ្ធា​ ​មានចិត្ត​ជ្រះថ្លា​ ​ត្រេកអរ​ ​ឲ្យបាយ​ ​ទឹក​ ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ ​បណ្ឌិត​ទាំងឡាយ​ ​បាន​ពោល​នូវ​សេចក្តីល្អ​នោះ​ ​ថា​ជា​សួស្តី​ ​ក្នុង​ឋានសួគ៌​ទាំងឡាយ​ ​(​របស់​បុគ្គល​នោះ​)​។​
 [​៧៧៩​]​ ​ពួក​បុគ្គល​ណា​ ​ដឹង​ច្បាស់​ដោយ​ញាណ​ ​រមែង​ញុំាង​បុគ្គល​ណា​ ​ឲ្យ​ស្អាត​ ​ដោយ​អរិយធម៌​ ​ជា​អ្នក​ត្រេកអរ​ក្នុង​ការប្រព្រឹត្តិ​ល្អ​ ​ជា​អ្នករៀន​សូត្រ​ច្រើន​ ​ជា​អ្នក​ស្វែងរក​គុណ​ ​ជា​អ្នកមានសីល​ ​បណ្ឌិត​ទាំងឡាយ​ ​បាន​ពោល​នូវ​សេចក្តីល្អ​ ​ក្នុង​កណ្តាល​នៃ​ព្រះអរហន្ត​នោះ​ ​ថា​ជា​សួស្តី​ ​(​របស់​បុគ្គល​នោះ​)​។​
 ​[​៧៨០​]​ ​សួស្តី​មង្គល​ទាំងឡាយ​នេះឯង​ ​វិញ្ញូ​ជន​តែង​សរសើរ​ ​មាន​សេចក្តី​សុខ​ជា​កម្រៃ​ក្នុង​លោក​ ​នរជន​អ្នក​ប្រកបដោយ​ប្រាជ្ញា​ក្នុង​លោក​នេះ​ ​គប្បី​សេពគប់​នូវ​សួស្តី​ ​មង្គល​ទាំងឡាយ​នោះ​ ​វត្ថុ​ណាមួយ​ក្នុង​មង្គល​ ​(​មាន​ទិដ្ឋ​មង្គល​ជាដើម​)​ ​មិន​ឈ្មោះថា​ជា​សច្ចៈ​ទេ​។​

​ចប់​ ​មហា​មង្គល​ជាតក​ ​ទី១៥​។​

ថយ | ទំព័រទី ២០៤ | បន្ទាប់