​[​៧៨៤​]​ ​អ្នក​ប្រាថ្នា​នូវ​ទន្សាយ​មាស​ ​កែវមណី​ ​(​លោហៈ​)​ ​ឬ​ប្រាក់​ ​ឬក៏​ទន្សាយ​ធ្វើ​ដោយ​ស័ង្ខ​ ​ដោយ​សិលា​ ​ដោយ​កែ​វប្រ​ពាឡ​ ​យើង​នឹង​ឲ្យ​គេ​ធ្វើ​ទន្សាយ​នោះ​ដល់​អ្នក​ ​(​បើ​អ្នក​មិន​ពេញចិត្ត​ទន្សាយ​នោះ​ទេ​)​ ​ទន្សាយ​ឯទៀត​ក្នុង​ព្រៃ​ ​រកស៊ី​ក្នុង​ព្រៃ​ ​យើង​នឹង​ឲ្យ​គេ​នាំ​ទន្សាយ​ទាំងនោះ​មក​ឲ្យ​អ្នក​ ​អ្នក​ត្រូវការ​ទន្សាយ​បែប​ណា​ ​(​ចូរ​ប្រាប់​យើង​ក្នុង​កាល​ឥឡូវនេះ​)​។​
 ​[​៧៨៥​]​ ​(​ឃ​ត​បណ្ឌិត​ ​ឆ្លើយ​ថា​)​ ​ពួក​ទន្សាយ​ណា​ ​ដែល​អាស្រ័យ​នៅ​លើ​ផែនដី​ ​ខ្ញុំ​មិន​ចង់បាន​ទន្សាយ​នោះ​ទេ​ ​ខ្ញុំ​ចង់បាន​ទន្សាយ​អំពី​ដួងព្រះចន្ទ​ ​បពិត្រ​ព្រះកេស​វៈ​ ​សូម​ព្រះ​អង្គ​ញុំាង​ទន្សាយ​នោះ​ឲ្យ​ចុះ​មក​ដើម្បី​ខ្ញុំ​។​
 [​៧៨៦​]​ ​(​ព្រះបាទ​កេស​វៈ​ ​.​.​.​.​)​ ​អ្នកណា​ប្រាថ្នា​នូវ​របស់​ដែល​មិន​គួរ​ប្រាថ្នា​ ​(​ដូចជា​)​ ​អ្នក​ប្រាថ្នា​នូវ​ទន្សាយ​អំពី​ដួងព្រះចន្ទ​ ​ម្នាល​អ្នកជា​ញាតិ​ ​អ្នកនោះ​ ​នឹង​លះបង់​ជីវិត​ ​ជាទីស្រឡាញ់​ដោយពិត​ ​(​ក៏​មិនបាន​ទន្សាយ​នោះ​ដែរ​)​។​
ថយ | ទំព័រទី ២០៦ | បន្ទាប់