​[​៨៨៧​]​ ​(​ព្រះ​មហាសត្វ​ ​បាន​ពោល​ថា​)​ ​កាល​សំពៅ​របស់​ពួក​ពាណិជ​ ​អ្ន​ក​សែ្វ​ងរ​ក​ទ្រព្យ​ចេញទៅ​អំពី​កំ​ពង់​ភរុ​កច្ឆៈ​ ​លឿន​ទៅកាន់​ប្រទេស​ផ្សេង​ ​សមុទ្រ​នេះ​ ​ហៅថា​ ​ខុរ​មាលី​។​
 [​៨៨៨​]​ ​(​ពួក​ពាណិជ​ ​បាន​ពោល​ថា​)​ ​សមុទ្រ​ដែល​ប្រាកដ​ចំពោះមុខ​ ​ហាក់ដូចជា​ភ្លើង​ ​និង​ព្រះអាទិត្យ​ ​ពួក​យើង​សូម​សួរ​លោក​សុ​ប្បា​រកៈ​ ​សមុទ្រ​នេះ​ ​តើ​ឈ្មោះ​អ្វី​។​
 [​៨៨៩​]​ ​(​ព្រះ​មហាសត្វ​.​.​.​)​ ​កាល​សំពៅ​របស់​ពួក​ពាណិជ​ ​អ្នក​ស្វែងរក​ទ្រព្យ​ ​ចេញទៅ​អំពី​កំ​ពង់​ភរុ​កច្ឆៈ​ ​លឿន​ទៅកាន់​ប្រទេស​ផ្សេង​ ​សមុទ្រ​នេះ​ ​ហៅថា​ ​អគ្គិ​មាលី​។​
 [​៨៩០​]​ ​(​ពួក​ពាណិជ​.​.​.​)​ ​សមុទ្រ​ដែល​ប្រាកដ​ចំពោះមុខ​ ​ហាក់ដូចជា​ទឹកដោះជូរ​និង​ទឹកដោះស្រស់​ ​ពួក​យើង​សូម​សួរ​លោក​សុ​ប្បា​រកៈ​ ​សមុទ្រ​នេះ​ ​តើ​ឈ្មោះ​អ្វី​។​
 [​៨៩១​]​ ​(​ព្រះ​មហាសត្វ​.​.​.​)​ ​កាល​សំពៅ​របស់​ពួក​ពាណិជ​ ​អ្នក​ស្វែងរក​ទ្រព្យ​ ​ចេញទៅ​អំពី​កំ​ពង់​ភរុ​កច្ឆៈ​ ​លឿន​ទៅកាន់​ប្រទេស​ផ្សេង​ ​សមុទ្រ​នេះ​ ​ហៅថា​ ​ទធិ​មាលី​។​
 [​៨៩២​]​ ​(​ពួក​ពាណិជ​.​.​.​.​)​ ​សមុទ្រ​ដែល​ប្រាកដ​ចំពោះមុខ​ ​ហាក់ដូចជា​ស្បូវភ្លាំង​ ​និង​សំទូង​ ​ពួក​យើង​សូម​សួរ​លោក​សុ​ប្បា​រកៈ​ ​សមុទ្រ​នេះ​ ​តើ​ឈ្មោះ​អ្វី​។​
ថយ | ទំព័រទី ២៣៤ | បន្ទាប់