​[​៩១​]​ ​កាលណា​បុគ្គល​ដឹង​ថា​ ​ប្រយោជន៍​នុ៎ះ​ ​ទោះបី​អញ​ ​ឬបុគ្គល​ដទៃ​ ​មិន​គប្បី​បាន​ ​បណ្ឌិត​មិន​សោក​ស្តាយ​ ​ត្រូវ​អត់ធន់​ ​ដោយ​គិតថា​ ​កម្ម​មាន​កំឡាំង​មាំ​ ​ឥឡូវនេះ​ ​អាត្មាអញ​នឹង​ធ្វើ​ដូ​ចមេ្តច​។​

​ចប់​ ​តចសារ​ជាតក​ ​ទី៨​។​


​មិត្ត​វិន្ទុ​កជា​ត​ក​ ​ទី៩​


 [​៩២​]​ ​(​មិត្ត​វិន្ទុ​កៈ​ ​ពោល​ថា​)​ ​ខ្ញុំ​បាន​ធ្វើអំពើ​ដូ​ចមេ្តច​ ​ដល់​ពួក​ទេវតា​ ​ខ្ញុំ​បាន​ធ្វើបាប​ដូចម្តេច​ ​ទើប​ចក្រ​សង្កត់​លើ​ក្បាល​ ​វិល​កិន​អំបែងក្បាល​របស់ខ្ញុំ​ ​ដោយ​បាប​ណា​ ​(​បាប​នោះ​ ​ដូ​ចមេ្តច​ខ្លះ​)​។​
 [​៩៣​]​ ​(​ទេវបុត្រ​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នកឯង​កន្លង​ផុត​នូវ​ប្រាសាទកែវ​ផលិក​ ​ប្រាសាទ​ប្រាក់​ ​ប្រាសាទកែវ​មណី​ ​ប្រាសាទ​មាស​ ​ហើយ​មក​ក្នុង​ទីនេះ​ ​ដោយហេតុ​អ្វី​។​
 [​៩៤​]​ ​(​មិត្ត​វិន្ទុ​កៈ​ ​ពោល​ថា​)​ ​អ្នក​ចូរ​មើល​ខ្ញុំ​ដល់​នូវ​សេចក្តី​វិនាស​ ​ដោយ​សេចក្តី​សំគាល់​នេះ​ថា​ ​ភោគៈ​ទាំងឡាយ​ច្រើនជាង​ភោគៈ​ទាំងឡាយ​ក្នុង​ទីនេះ​ ​ប្រហែលជា​នឹង​មាន​ក្នុង​ទីនោះ​។​
ថយ | ទំព័រទី ២៤ | បន្ទាប់