​[​៩១៧​]​ ​តែ​សូម​ព្រះអង្គ​កាត់ត្រង់​ចុង​ ​និង​កណ្តាល​ ​(​មុន​)​ ​រួច​កាត់ត្រង់​គល់​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​កាលបើ​ខ្ញុំ​ត្រូវ​ព្រះអង្គ​កាត់​យ៉ាងនេះ​ ​សេចក្តី​ស្លាប់​ ​មិន​គប្បី​ជា​ទុក្ខ​ទេ​។​
 [​៩១៨​]​ ​(​ព្រះរាជា​.​.​.​)​ ​ដូចយ៉ាង​បុគ្គល​កាត់​ដៃ​ ​និង​ជើង​ផង​ ​ត្រចៀក​ ​និង​ច្រមុះ​ផង​ ​ឲ្យ​ស្លាប់​បាត់​ជីវិត​ ​ត​ពីនោះ​ ​គេ​កាត់​នូវ​ក្បាល​ក្នុង​កាល​ខាងក្រោយ​ ​សេចក្តី​ស្លាប់​នោះ​ ​ក៏​ជា​ទុក្ខ​ដែរ​។​
 [​៩១៩​]​ ​ម្នាល​ភទ្ទ​សាលព្រឹក្ស​ ​ជា​ម្ចាស់​នៃ​ព្រៃ​ ​ការ​កាត់​ជា​កំណាត់​ស្រួល​ឬ​ ​ព្រោះ​ហេតុអ្វី​ ​ប្រារព្ធ​ហេតុអ្វី​ ​បាន​ជា​អ្នក​ចង់​ឲ្យ​គេ​កាត់​ជា​កំណាត់​។​
 [​៩២០​]​ ​(​ទេវរាជ​.​.​.​)​ ​បពិត្រមហារាជ​ ​ខ្ញុំ​ចង់​ឲ្យ​គេ​កាត់​ជា​កំណាត់​ ​ព្រោះ​អាស្រ័យហេតុ​ដែល​ប្រកបដោយ​ហេតុ​ណា​ ​សូម​ព្រះអង្គ​ទ្រង់​ស្តាប់​នូវ​ហេតុ​នោះ​របស់ខ្ញុំ​ចុះ​។​
 ​[​៩២១​]​ ​ពួក​ឈើ​ជា​ញាតិ​របស់ខ្ញុំ​ ​ចំរើន​ដុះដាល​ដោយ​សេចក្តី​សុខ​ ​កើត​ក្នុង​ទី​មិន​មាន​ខ្យល់​ ​នៅ​ជិតខាង​ខ្ញុំ​ ​(​កាលបើ​ទ្រង់​កាប់​រំលំ​ខ្ញុំ​)​ ​ខ្ញុំ​មុខ​ជា​នឹង​រលំ​សង្កត់​ពួក​ឈើ​ជា​ញាតិ​នោះ​ ​សេចក្តី​ទុក្ខ​នឹង​កើតមាន​ដល់​ពួក​ឈើ​ជា​ញាតិ​ដទៃទៀត​។​
 [​៩២២​]​ ​(​ព្រះរាជា​.​.​.​.​)​ ​ម្នាល​ភទ្ទ​សាលព្រឹក្ស​ ​ជា​ម្ចាស់​នៃ​ព្រៃ​ ​អ្នក​គិត​នូវ​ហេតុ​ដែល​មាន​សភាព​គួរ​គិត​ ​អ្នកជា​ឈើ​ប្រាថ្នា​នូវ​ប្រយោជន៍​ដល់​ពួក​ឈើ​ជា​ញាតិ​ ​ម្នាល​សំឡាញ់​ ​ខ្ញុំ​ឲ្យ​អភ័យ​ដល់​អ្នក​។​

​ចប់​ ​ភទ្ទ​សាល​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ២៤១ | បន្ទាប់