​[​៩២៦​]​ ​អ្នក​ទាំងឡាយ​ ​បាន​ដល់​លំនៅ​ដ៏​ថ្កុំថ្កើង​នេះ​ ​ជា​កន្លែង​មាន​ចំណី​ដ៏​ច្រើន​ ​មាន​បាយ​ ​និង​ទឹក​ដ៏​ច្រើន​ ​យើង​មិនឃើញ​ភ័យ​បន្តិចបន្តួច​នៃ​អ្នក​ទាំងឡាយ​ឡើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​រីករាយ​ជាមួយនឹង​កូន​ ​និង​ចៅ​ទាំងឡាយ​ចុះ​។​
 [​៩២៧​]​ ​ជាងឈើ​ជា​មនុស្ស​ពាល​ ​បាន​ពោល​ថា​ ​ទេវតា​ណា​ឋិត​ក្នុង​ទិសខាងត្បូង​ ​និយាយប្រាប់​សេចក្តី​ក្សេម​ ​ពាក្យ​របស់​ទេវតា​នោះ​ពិត​ ​ទេវតា​ដែល​ឋិត​ក្នុង​ទិសខាងជើង​ ​មិនដឹង​នូវ​ហេតុ​ដែល​គួរខ្លាច​ ​និង​មិន​គួរខ្លាច​ទេ​ ​អ្នក​ទាំងឡាយ​ ​កុំ​ខ្លាច​ឡើយ​ ​សោយសោក​ធ្វើអ្វី​ ​ចូរ​នាំគ្នា​រីករាយ​ចុះ​។​
 [​៩២៨​]​ ​(​ជាងឈើ​ជា​បណ្ឌិត​ ​បាន​ពោល​ថា​)​ ​យក្ខ​ទាំងនេះ​ ​ពោល​ខុសគ្នា​ ​យក្ខ​ម្នាក់​ប្រាប់​នូវ​ភ័យ​ ​យក្ខ​ម្នាក់​ប្រាប់​នូវ​សេចក្តី​ក្សេម​ ​ណ្ហើយចុះ​ ​អ្នក​ទាំងឡាយ​ចូរ​ស្តាប់​នូវ​ពាក្យ​របស់​យើង​ចុះ​ ​យើង​ទាំងអស់គ្នា​ ​កុំ​វិនាស​ឆាប់រួសរាន់​ឡើយ​។​
 [​៩២៩​]​ ​យើង​ទាំងអស់គ្នា​ ​ចូរ​ប្រជុំ​គ្នា​ធ្វើ​ទូក​ ​គឺ​ទូក​កំរោល​មាំ​ ​ប្រកបដោយ​យន្ត​គ្រប់យ៉ាង​ ​បើ​ទេវតា​ដែល​ឋិត​ក្នុង​ទិសខាងត្បូង​នេះ​និយាយពិត​ ​ទេវតា​ដែល​ឋិត​ក្នុង​ទិសខាងជើង​និយាយប្រាប់​នេះ​ ​មិន​ពិត​ឡើយ​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់