​[​៩៣៧​]​ ​កាល​គោ​ជា​សត្វ​មាន​ស្នែង​ ​កំពុង​ចំរើន​ ​ស្នែង​រមែង​ចំរើន​ដែរ​ ​យ៉ាងណា​ ​កាល​សត្វ​អ្នកមាន​បញ្ញា​ទន់​ ​ល្ងង់ខ្លៅ​ ​មិនដឹង​អ្វី​ ​កំពុង​ចំរើន​ ​តណ្ហា​ ​និង​សេចក្តី​ស្រេកឃ្លាន​ ​រមែង​រឹងរឹត​ចំរើន​ឡើង​យ៉ាងនោះ​ដែរ​។​
 ​[​៩៣៨​]​ ​ប្រសិនបើ​ ​(​មាណព​នោះ​)​ ​ឲ្យ​ស្រែ​ស្រូវខ្សាយ​ ​ឲ្យ​ស្រែ​ស្រូវដំណើប​ ​ឲ្យ​គោ​ ​សេះ​ ​និង​បុរស​ជា​ខ្ញុំប្រុស​ ​លើ​ផែនដី​ ​(​ដល់​បុគ្គល​ណាមួយ​ ​វត្ថុ​ទាំង​ប៉ុណ្ណេះ​នេះ​)​ ​ក៏​មិន​ល្មម​ដល់​បុគ្គល​ម្នាក់​ឡើយ​ ​បុរស​ដឹង​យ៉ាងនេះ​ហើយ​ ​គប្បី​ប្រព្រឹត្ត​ឲ្យ​ស្មើ​។​
 [​៩៣៩​]​ ​សេ្តច​កំហែង​ច្បាំង​ឈ្នះ​នូវ​ផែនដី​ ​ហើយ​គ្រប់គ្រង​ផែនដី​ ​មាន​សាគរ​ជាទីបំផុត​ ​មាន​សភាព​ជា​អ្នក​មិន​ឆ្អែត​នឹង​ត្រើយ​សមុទ្រ​ខាងអាយ​ ​ក៏​ចង់បាន​នូវ​ត្រើយ​សមុទ្រ​ខាងនាយ​ទៀត​។​
 [​៩៤០​]​ ​បុរស​កាល​នឹក​ស្រណោះ​នូវ​កាម​ទាំងឡាយ​ ​ដោយចិត្ត​ ​(​ដរាបណា​)​ ​ក៏​មិនដល់​នូវ​សេចក្តី​ឆ្អែត​ដរាប​នោះ​ ​ពួក​សត្វ​ណា​ត្រឡប់​ចិត្ត​ចេញ​ ​គេចខ្លួន​ថយ​អំពី​កាម​នោះ​ ​ហើយ​ឃើញ​ ​(​ទោស​កាម​ ​ដោយ​ញាណ​)​ ​ជា​អ្នក​ឆ្អែត​ដោយ​បា្រ​ជ្ញា​ ​ពួក​សត្វ​នោះ​ ​ទើប​ឈ្មោះថា​ ​ឆ្អែត​ពិតមែន​។​
ថយ | ទំព័រទី ២៤៦ | បន្ទាប់