[​៩៦៧​]​ ​ពួក​ជន​ប្រព្រឹត្ត​ ​(​សេវនកិច្ច​)​ ​នឹង​ភរិយា​របស់​អាចារ្យ​ ​ភរិយា​របស់​សំឡាញ់​ ​មា្តយ​ធំ​ ​ម្តាយមីង​ខាងម្តាយ​ ​ម្តាយធំ​ ​ម្តាយមីង​ខាងឪពុក​ ​ក្នុង​លោក​ ​ក្នុង​កាលណា​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​ជន​ទាំងនោះ​)​ ​ក្នុង​កាលនោះ​។​
 [​៩៦៨​]​ ​ពួក​ព្រាហ្មណ៍​កាន់​ដាវ​ ​និង​ខែល​ ​ងា​ព្រះ​ខាន់​ ​ធ្វើ​នូវ​ការ​សំឡាប់​នូវ​អ្នកដើរ​ផ្លូវ​ ​ក្នុង​កាលណា​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​ពួក​ព្រាហ្មណ៍​ទាំងនោះ​)​ ​ក្នុង​កាលនោះ​។​
 [​៩៦៩​]​ ​ពួក​បុរស​មាន​ស្បែក​សម្បុរ​ថ្ងៃ​សស្អា​ត​ ​មាន​ដើមដៃ​ថ្លោស​ ​មាន​អាជីវៈ​មិន​ប្រាកដ​ ​មាន​ពំនៀរ​នឹង​ស្ត្រី​មេម៉ាយ​ ​នឹង​ធ្វើ​នូវ​ការ​បំបែក​មិត្រ​(​១​)​ ​(​ក្នុង​កាលណា​)​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​បុរស​នោះ​)​ ​ក្នុង​កាលនោះ​។​
 [​៩៧០​]​ ​ពួក​ជន​អ្នកមាន​មាយា​ ​ជា​អ្នកបោកប្រាស់​ ​មានគំនិត​ជា​អសប្បុរស​ ​នឹង​មាន​ក្នុង​លោក​ ​(​ក្នុង​កាលណា​)​ ​ឆ្កែ​ខ្មៅ​នឹង​របូត​ ​(​ស្ទុះ​ទៅ​ស៊ី​នូវ​ជន​មាន​មាយា​ទាំងនោះ​)​ ​ក្នុង​កាលនោះ​។​

​ចប់​ ​មហា​ក​ណ្ហ​ជាតក​ ​ទី៦​។​


​(​១​)​ ​ពួក​អ្នកលេង​តែងខ្លួន​មិន​រកស៊ី​អ្វី​ ​យក​ស្ត្រី​មេម៉ាយ​អ្នកមាន​ទ្រព្យ​ ​ចាយ​ទ្រព្យ​អស់ហើយ​ ​រករឿង​បំបែក​លែង​ស្ត្រី​នោះ​ចោល​ ​ទៅ​រក​ស្ត្រី​មេម៉ាយ​ស្តុក​ដទៃទៀត​។​ ​តាមន័យ​ក្នុង​អដ្ឋកថា​។
ថយ | ទំព័រទី ២៥២ | បន្ទាប់