​[​៩៧៤​]​ ​(​សុរិយទេវបុត្រ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​កាលដែល​ភ្ញៀវ​អង្គុយ​ហើយ​ ​មិន​បរិភោគភោជន​តែម្នាក់ឯង​ ​ការ​បូជា​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សច្ចៈ​ផង​ ​ការ​ព្យា​យាម​ញុំាង​ទ្រព្យ​ឲ្យ​កើត​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សច្ចៈ​ផង​។​ ​ម្នាល​កោសិយ​សេដ្ឋី​ ​ហេតុ​នោះ​ ​ខ្ញុំ​សូម​និយាយ​នឹង​អ្នក​ ​អ្នក​ចូរ​ឲ្យ​ទាន​ទាំងឡាយ​ផង​ ​ចូរ​បរិភោគ​ផង​ ​ចូរ​ឡើង​កាន់​អរិយមគ្គ​ផង​ ​បុគ្គល​ស៊ី​ម្នាក់ឯង​ ​មិនបាន​សេចក្តី​សុខ​ទេ​។​
 [​៩៧៥​]​ ​(​មាត​លិ​ទេវបុត្រ​ ​ពោល​ថា​)​ ​បុរស​ ​(​ចូល​ទៅ​រក​)​ ​ស្រះ​ ​ហើយ​បូ​ជា​ក្នុង​ទនេ្ល​ផង​ ​ក្នុង​ស្រះ​បោក្ខរណី​ផង​ ​ក្នុង​កំពង់​ឈ្មោះ​ទោ​ណៈ​ផង​ ​ក្នុង​កំពង់​ឈ្មោះ​តិ​ម្ព​រុ​ផង​ ​ក្នុង​ស្ទឹងធំ​មាន​ខ្សែទឹក​ដ៏​រហ័ស​ផង​។​ ​បុគ្គល​ណា​ ​កាលដែល​ភ្ញៀវ​អង្គុយ​ហើយ​ ​មិន​បរិភោគភោជន​តែម្នាក់ឯង​ ​ការ​បូជា​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មាន​ក្នុង​ទីនោះ​ផង​ ​ការ​ព្យា​យាម​ញុំាង​ទ្រព្យ​ឲ្យ​កើត​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មាន​ក្នុង​ទីនោះ​ផង​។​ ​ម្នាល​កោសិយ​សេដ្ឋី​ ​ហេតុ​នោះ​ ​ខ្ញុំ​សូម​និយាយ​នឹង​អ្នក​ ​អ្នក​ចូរ​ឲ្យ​ទាន​ទាំងឡាយ​ផង​ ​ចូរ​បរិភោគ​ផង​ ​ចូរ​ឡើង​កាន់​អរិយមគ្គ​ផង​ ​បុគ្គល​ស៊ី​មា្នក់​ឯង​ ​មិនបាន​សេចក្តី​សុខ​ទេ​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់