ខ្ញុំ​នេះ​នឹង​វៀរលែង​ ​(​ចាក​សេចក្តី​កំណាញ់​)​ ​នេះឯង​ ​ខ្ញុំ​នឹង​ឈប់​ធ្វើបាប​តិចតួច​ហើយ​ ​ទាំង​វត្ថុ​តិចតួច​ដែល​ខ្ញុំ​មិន​គប្បី​ឲ្យ​ ​មិន​មាន​ ​ខ្ញុំ​បើ​មិនបាន​ឲ្យ​ទាន​ទឹក​ ​នឹង​មិន​ផឹក​ឡើយ​។​ ​បពិត្រ​វាសវៈ​ ​កាលបើ​ខ្ញុំ​ឲ្យ​ទាន​ ​អស់​កាល​ទាំងពួង​យ៉ាងនេះ​ ​ភោគៈ​ទាំងឡាយ​ ​ក្នុង​ទីនេះ​នឹង​អស់​ទៅ​ ​បពិត្រ​សក្កៈ​ ​ត​ពីនោះ​ទៅ​ ​ខ្ញុំ​នឹង​លះបង់​កាម​ទាំងឡាយ​ ​តាម​សមគួរ​ដល់​ចំណែក​ ​ហើយនឹង​បួស​។​

​ចប់​ ​កោសិយ​ជាតក​ ​ទី៧​។​


​មេ​ណ្ឌ​ក​ប្ប​ញ្ហា​ជាតក​ ​ទី៨​


 [​៩៨៤​]​ ​(​ព្រះបាទ​វិទេហ​រាស្រ្ត​ ​ទ្រង់​ត្រាស់​សួរ​ពួក​អ្នកប្រាជ្ញ​ថា​)​ ​តាំងពីកាលណាមក​ក្នុង​លោក​នេះ​ ​មិនធ្លាប់​មាន​ពួក​សត្វ​ណា​មាន​ជើង​ ​៧​(​១​)​ ​យកគ្នា​ជា​សំឡាញ់​ឡើយ​ ​សត្វ​ទាំងពីរ​នោះ​ ​ជាស​ត្រូវ​នឹងគ្នា​ទេ​ ​(​តែ​ឥឡូវ​)​ ​ត្រឡប់ជា​យក​គា្ន​ធ្វើជា​សំឡាញ់​ ​ប្រព្រឹត្ត​រាប់អាន​គ្នា​ ​តើ​ព្រោះ​ហេតុ​ដូចម្តេច​។​
​(​១​)​ ​ពពែ​ ​និង​ឆ្កែ​ ​សត្វ​ទាំងពីរ​នេះ​ ​មាន​ជើង​បួន​ ​ៗ​ ​តែ​ឆ្កែ​ខូច​ជើង​មួយ​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់