​[​៩៨៩​]​ ​(​អាចារ្យ​បុ​ក្កុ​សៈ​ ​ទូល​ថា​)​ ​ពួក​ជន​តែង​ពន្លះស្បែក​ពពែ​ ​សម្រាប់​ក្រាល​លើ​ខ្នង​សេះ​ ​ព្រោះ​ហេតុ​ចង់​ឲ្យ​ស្រួល​ ​តែ​ពួក​ជន​ទាំងនោះ​ ​មិន​ក្រាល​ស្បែក​ឆ្កែ​ទេ​ ​បាន​ជា​ពពែ​ ​និង​ឆ្កែ​ ​យកគ្នា​ជា​សំឡាញ់​។​
 [​៩៩០​]​ ​(​អាចារ្យ​កា​មិន្ទ​ ​ទូល​ថា​)​ ​ពពែ​មាន​ស្នែង​ជា​រង្វង់​ ​ឯ​ឆ្កែ​គ្មាន​ស្នែង​ទេ​ ​ពពែ​ស៊ី​ស្មៅ​ ​ឆ្កែ​ស៊ីសាច់​ ​បាន​ជា​ពពែ​ ​និង​ឆ្កែ​យកគ្នា​ជា​សំឡាញ់​។​
 [​៩៩១​]​ ​(​អាចារ្យ​ទេវិន្ទ​ ​ទូល​ថា​)​ ​ពពែ​ស៊ី​ស្មៅ​ ​ស៊ី​ស្លឹកឈើ​ ​ឯ​ឆ្កែ​មិន​ស៊ី​ស្មៅ​ ​មិន​ស៊ី​ស្លឹកឈើ​ទេ​ ​ឆ្កែខាំ​តែ​ទន្សាយ​ ​និង​សំពោច​ ​បាន​ជា​ពពែ​ ​និង​ឆ្កែ​ ​យកគ្នា​ជា​សំឡាញ់​។​
 [​៩៩២​]​ ​(​ព្រះ​មហោសធ​ ​ទូល​ថា​)​ ​សត្វ​ជើង​ ​៧​ ​កន្លះ​ ​គឺ​ឆ្កែ​មាន​ជើង​បី​កន្លះ​ ​ពពែ​មាន​ជើង​ ​៤​ ​មាន​ក្រចក​ ​៨​ ​បន្លំ​លួច​សាច់​ ​ឯ​ឆ្កែ​នេះ​ ​លួច​ ​(​ស្មៅ​)​ ​ឲ្យ​ពពែ​នេះ​ ​ពពែ​នេះ​ ​លួច​សាច់​ឲ្យ​ឆ្កែ​ឯនោះ​។​
ថយ | ទំព័រទី ២៥៩ | បន្ទាប់