​[​៩៨​]​ ​(​ប​លាស​ទេវតា​ ​និយាយ​ថា​)​ ​ខ្ញុំ​ជាទី​ពឹង​របស់​ដើម​ជ្រៃ​នុ៎ះ​ ​ដូចជា​មាតាបិតា​ ​ដើម​ជ្រៃ​នុ៎ះ​នឹងជា​ទីពឹង​ ​(​របស់ខ្ញុំ​)​ ​ក្នុង​កាលដែល​វា​ចំរើន​ឡើង​ ​យ៉ាងនោះ​ដែរ​។​
 [​៩៩​]​ ​(​ស្តេចហង្ស​ ​និយាយ​ថា​)​ ​អ្នក​បណ្តុះ​នូវ​ឈើ​មាន​ជ័រ​ ​ដូច​ទឹកដោះ​ ​ជ្រៃ​ដែល​គួរខ្លាច​ ​ដូច​សត្រូវ​នៅ​លើ​ភ្លៅ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​ទើប​យើង​ប្រាប់​អ្នក​ហើយនឹង​ទៅ​ ​ការ​ចំរើន​ឡើង​នៃ​ដើម​ជ្រៃ​នោះ​ ​មិន​ពេញចិត្ត​ ​(​ខ្ញុំ​)​ ​ទេ​។​
 [​១០០​]​ ​(​ប​លាស​ទេវតា​ ​និយាយ​ថា​)​ ​ឥឡូវនេះ​ ​ដើម​ជ្រៃ​ញុំាង​អញ​ឲ្យ​ភ័យ​ ​ភ័យ​ដ៏​ធំ​មកដល់​អញ​ ​ព្រោះ​មិន​យល់​ពាក្យ​នៃ​ស្តេចហង្ស​ ​ជា​ពាក្យ​ដូចជា​ភ្នំ​សិនេរុ​ដ៏​ធំ​។​
 [​១០១​]​ ​(​ព្រះសម្មាសម្ពុទ្ធ​ ​សំដែង​ថា​)​ ​អន្តរាយ​ណា​ ​កាល​ចំរើន​ឡើង​ ​រមែង​បំផ្លាញ​នូវ​ទីពឹង​ ​សេចក្តី​ចំរើន​នៃ​អន្តរាយ​នោះ​ ​ជន​អ្នក​ឈ្លាសវៃ​ ​មិន​សរសើរ​ឡើយ​ ​អ្នកប្រាជ្ញ​កាល​រង្កៀស​នឹង​សេចក្តី​វិនាស​ ​រមែង​ព្យាយាម​ ​ដើម្បី​សម្លាប់​នូវ​មូលហេតុ​ ​នៃ​សេចក្តី​អន្តរាយ​នោះ​។​

​ចប់​ ​ប​លាស​ជាតក​ ​ទី១០​។​
​ចប់​ ​វណ្ណា​រោ​ហវ​គ្គ​ ​ទី២​។​

ថយ | ទំព័រទី ២៦ | បន្ទាប់