[​១០៤៤​]​ ​ទេវតា​ដែល​អាស្រ័យ​នៅ​លើ​ដើម​ពង្រ​ ​បានសម្រេច​ពៀរ​ហើយ​ ​បាន​នាំ​យក​សេចក្តី​ទុក្ខ​មក​ឲ្យ​ ​ដល់​ខ្លាឃ្មុំ​ទាំងឡាយ​ ​ដែល​កើត​ហើយ​ផង​ ​ដែល​មិនទាន់​កើត​ហើយ​ផង​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១០៤៥​]​ ​ដើម​ពង្រ​ចងពៀរ​នឹង​ខ្លាឃ្មុំ​ ​ឯ​ខ្លាឃ្មុំ​ចងពៀរ​នឹង​ដើម​ពង្រ​ ​ហើយ​បាន​សម្លាប់​គ្នា​ទៅវិញទៅមក​ ​ដោយ​ការទាស់ទែង​គា្ន​ទៅវិញទៅមក​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​១០៤៦​]​ ​ខ្លាឃ្មុំ​ ​និង​ដើម​ពង្រ​នោះ​ ​ចងពៀរ​វេរា​យ៉ាងណា​ ​ការទាស់ទែង​របស់​មនុស្ស​ទាំងឡាយ​ ​កើតមាន​ក្នុង​ទីណា​ ​មនុស្ស​ទាំងនោះ​ ​ឈ្មោះថា​ ​រាំ​ដូចជា​ក្ងោកពង់​(​១​)​ ​ក្នុង​ទីនោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 ​[​១០៤៧​]​ ​តថាគត​នឹង​សំដែង​នូវ​ហេតុ​នោះ​ ​ថា្វ​យម​ហា​រាជ​ ​ពួក​មនុស្ស​ ​ដែល​មក​ប្រជុំ​ក្នុង​ទីនេះ​ ​មាន​ចំនួន​ប៉ុន្មាន​ ​សូម​សេចក្តី​ចំរើន​មានដល់​មហា​បពិត្រ​ ​មាន​ចំនួន​ប៉ុណ្ណោះ​ ​សូម​មហា​បពិត្រ​ ​ព្រមព្រៀង​គ្នា​ ​កុំ​ទាស់ទែង​គា្ន​ ​កុំ​ឲ្យ​ដូច​ខ្លាឃ្មុំ​ ​និង​ដើម​ពង្រ​ឡើយ​។​ ​
​(​១​)​ ​ធម្មតា​ ​ក្ងោក​ទាំងឡាយ​ ​តែ​ពង់​កន្ទុយ​ឡើង​កាលណា​ ​ក៏​បញ្ចេញ​កេរ្តិ៍ខ្មាស​របស់​វា​ឲ្យ​ឃើញប្រាកដ​ ​យ៉ាងណាមិញ​ ​ពួក​មនុស្ស​ ​កាលបើ​កើត​វិវាទ​ឈ្លោះ​ទាស់ទែងគ្នា​ហើយ​ ​ក៏​ប្រកាស​ទោស​ដល់គ្នា​នឹងគ្នា​ ​គឺ​ជេរប្រទេច​ ​រំលើក​ ​បើក​កកាយ​កេរ្តិ៍ខ្មាស​ទៅវិញទៅមក​ ​ឥតមាន​កោតញញើត​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៧២ | បន្ទាប់