​[​១០៦​]​ ​តំាង​ពីកាលណា​មក​ ​ពៀរ​ទាំងឡាយ​ក្នុង​លោក​នេះ​ ​រមែង​មិន​រម្ងាប់​ដោយ​ពៀរ​ទេ​ ​ពៀរ​ទាំងឡាយ​ ​រមែង​រម្ងាប់​បាន​ដោយ​មិន​មាន​ពៀរ​ ​នេះ​ជា​បុរាណ​ធម៌​។​

​ចប់​ ​ទី​ឃី​តិ​កោសល​ជាតក​ ​ទី១​។​


​មិគ​បោ​ត​កជា​ត​ក​ ​ទី២​


 [​១០៧​]​ ​(​ព្រះ​ឥន្រ្ទ​ពោល​ថា​)​ ​លោក​ចេញ​ចាក​ផ្ទះ​ ​ជា​បុគ្គល​មិន​មានផ្ទះ​ ​ជា​សមណៈ​ ​លោក​សោក​ស្តាយ​ចំពោះ​សត្វ​ដែល​ទៅកាន់​លោកខាងមុខ​ណា​ ​សេចក្តី​សោក​ស្តាយ​នោះ​ ​មិន​ប្រពៃ​ទេ​។​
 [​១០៨​]​ ​(​តាបស​ ​តប​ថា​)​ ​បពិត្រ​សក្កៈ​ ​សេចក្តី​ស្រឡាញ់​ ​រមែង​កើតឡើង​ក្នុង​ហឫទ័យ​ ​ដោយ​ការ​នៅ​រួម​របស់​មនុស្ស​ ​ឬ​របស់​ម្រឹគ​ ​ខ្ញុំ​មិន​អាច​មិន​សោយសោក​នឹង​ម្រឹគ​នោះ​បានទេ​។​
 [​១០៩​]​ ​(​សក្កទេវរាជ​ ​ពោល​ថា​)​ ​ពួក​ជន​ណា​ ​យំ​នឹង​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ​ ​ឬ​នឹង​ស្លាប់​ ​បុគ្គល​នោះ​ ​រមែង​យំ​ ​រមែង​រវើរវាយ​ ​(​ឥត​ឈប់​)​ ​បពិត្រ​ឥសី​ ​ព្រោះហេតុនោះ​ ​លោក​កុំ​យំ​ឡើយ​ ​ព្រោះថា​ ​ពួកសប្បុរស​ ​បាន​ពោល​នូវ​ការ​យំ​ ​ថា​ជា​ការ​ឥតអំពើ​។​
ថយ | ទំព័រទី ២៨ | បន្ទាប់