​[​១១៤៨​]​ ​(​ប្រើស​មាស​.​.​.​)​ ​បពិត្រមហារាជ​ ​សំឡេង​របស់​ចចក​ ​និង​ក្រៀល​ ​គេ​ដឹង​បាន​ដោយ​ងាយ​ ​ឯ​សំដី​របស់​មនុស្ស​ ​គេ​ដឹង​បាន​ដោយ​កម្រ​ ​ជាង​សំដី​សត្វ​នោះ​ទៅទៀត​ ​បុរស​ណា​ ​មានចិត្តល្អ​ ​គេ​សំគាល់​ថា​ ​ជា​ញាតិ​ ​ជា​មិត្រ​ ​ជា​សំឡាញ់​ក្នុង​កាលមុន​ ​បុរស​នោះ​ ​រមែង​ជាស​ត្រូវ​វិញ​ ​ក្នុង​កាល​ជា​ខាងក្រោយ​។​
 [​១១៤៩​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​អ្នកជនបទ​ ​ក៏​មក​ប្រជុំ​គ្នា​ ​ពួក​អ្នក​និគម​ ​ក៏​មក​ប្រជុំ​គ្នា​ ​(​ហើយ​ក្រាប​ទូ​សស្តេច​)​ ​ថា​ ​ពួក​ម្រឹគ​ស៊ី​ស្រូវ​អស់ហើយ​ ​សូម​ព្រះ​សម្មតិទេព​ ​កំចាត់​ពួក​ម្រឹគ​នោះ​ចេញ​។​
 [​១១៥០​]​ ​(​ព្រះរាជា​.​.​.​)​ ​ចូរ​កុំ​ឲ្យ​មាន​ជនបទ​ ​ទាំង​ដែន​ក៏​ចូរ​វិនាស​ទៅ​ដោយពិត​ចុះ​ ​យើង​ឲ្យ​អភ័យ​ដល់​ពួក​បក្សី​ហើយ​ ​មិន​ប្រទូស្ត​ប្រើស​មាស​ទេ​។​
 [​១១៥១​]​ ​យើង​មិន​មាន​ជនបទ​ក្តី​ ​ជនបទ​មិន​មានដល់​យើង​ក្តី​ ​យើង​ឲ្យពរ​ដល់​មិគរាជ​ហើយ​ ​មិន​និយាយ​ពាក្យ​កុហក​ទេ​។​

​ចប់​ ​រុ​រុ​មិគ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ២៩៧ | បន្ទាប់