​[​១២៥​]​ ​(​ព្រាប​ ​និយាយចំអក​ថា​)​ ​នេះ​ជា​កុក​អ្វី​ ​ជា​សត្វ​មាន​កំប៉ោយ​ ​ជា​ចោរ​ ​មាន​ពពក​ជា​ជីតា​ ​នែនាង​កុក​ ​នាង​ចូរ​មក​ខាងអាយ​ ​ក្អែក​ជា​សម្លាញ់​របស់ខ្ញុំ​ ​កាច​។​
 [​១២៦​]​ ​(​ក្អែក​ ​និយាយ​ថា​)​ ​អ្នក​មិន​គួរ​សើច​នឹង​ខ្ញុំ​ ​ព្រោះ​ឃើញ​ខ្ញុំ​ ​(​ដល់​នូវ​សេចក្តី​ទុក្ខ​)​ ​យ៉ាងនេះ​ ​ដែល​ត្រូវ​កូន​អ្នក​គ្រួ​ ​ដកស្លាប​ប្រឡាក់​ដោយ​ម្សៅ​ម៉ត់​។​
 [​១២៧​]​ ​(​ព្រាប​និយាយ​ថា​)​ ​អ្នកមាន​ខ្លួន​ងូត​ស្អាត​ ​ស្រលាប​ដោយ​ល្អ​ ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​បាយ​ ​និង​ទឹក​ ​អ្នកមាន​កែវ​ពៃទូរ្យ​ឰដ៏​ក​ ​នឹង​ទៅកាន់​នគរ​ក​ជ​ង្គលៈ​ឬ​។​
 ​[​១២៨​]​ ​(​ក្អែក​ ​និយាយ​ថា​)​ ​សត្វ​ជា​មិត្ត​ ​ឬ​ជាស​ត្រូវ​របស់​អ្នក​ ​កុំទៅ​កាន់​នគរ​ក​ជ​ង្គលៈ​ឡើយ​ ​ពួក​ជន​ក្នុង​នគរ​នោះ​ ​បាន​បោចរោម​ហើយ​ចង​ប្រឡៅ​ត្រង់​ក​។​
 [​១២៩​]​ ​(​ព្រាប​ ​និយាយ​ថា​)​ ​ម្នាល​សម្លាញ់​ ​អ្នក​នឹង​ដល់​នូវ​អំពើ​យ៉ាងនេះ​ទៀត​ ​ព្រោះ​មារយាទ​របស់​អ្នក​តែ​យ៉ាងហ្នឹង​ ​ភោគៈ​ទាំងឡាយ​របស់​មនុស្ស​ ​មិនមែន​សត្វស្លាប​បរិភោគ​បានទេ​។​

​ចប់​ ​ក​បោ​ត​កជា​ត​ក​ ​ទី៥​។​
​ចប់​ ​អឌ្ឍ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ៣៣ | បន្ទាប់