​[​១៤៧​]​ ​អាត្មា​ឃើញ​ទើប​ពោល​ ​មិនមែន​ស្តាប់​អំពី​បុគ្គល​ដទៃ​ទេ​ ​អាត្មា​រលឹក​ឃើញ​ ​នូវ​បុព្វេ​និវាស​ច្រើន​។​ ​(​ព្រះសម្មាសម្ពុទ្ធ​ ​ត្រាស់​ថា​)​ ​ព្រះ​ប​ចេ្ច​ក​ពុទ្ធ​ ​ព្រះ​នា​មទ​រី​មុ​ខៈ​ ​ពន្យល់​សេ្តច​ព្រហ្មទត្ត​ ​មាន​ប្រាជ្ញា​ល្អ​ ​ដោយ​គាថា​ទាំងឡាយ​ដ៏​វិចិត្រ​ដែល​សំដែង​ហើយដោយ​ល្អ​។​

​ចប់​ ​ទរី​មុខ​ជាតក​ ​ទី​ ​៣​។​


​នេរុ​ជាតក​ ​ទី៤​


 [​១៤៨​]​ ​(​សុវណ្ណ​ហង្ស​ជា​ប្អូន​ ​និយាយ​ថា​)​ ​ហ្វូង​ក្អែក​ព្រៃ​ ​ក្អែក​ស្រុក​ ​និង​យើង​ ​ជា​សត្វ​ប្រសើរ​ជាង​ពួក​សត្វស្លាប​ ​មកដល់​ភ្នំ​នេះ​ ​មាន​សម្បុរ​ប្រហែល​គា្ន​ទាំងអស់​។​
 [​១៤៩​]​ ​ពួក​សីហៈ​ ​ខ្លាធំ​ ​សត្វ​សា្លប​ ​ម្រឹគ​ថោកទាប​ក្នុង​ទីនេះ​ ​មាន​សម្បុរ​ប្រហែលគ្នា​ទាំងអស់​ ​តើ​ភ្នំ​នេះ​ ​ឈ្មោះ​អ្វី​។​
 [​១៥០​]​ ​(​សុវណ្ណ​ហង្ស​ពោធិសត្វ​ ​ពោល​ថា​)​ ​មនុស្ស​ទាំងឡាយ​ ​ដឹង​ថា​ភ្នំ​ដ៏​ឧត្តម​នេះ​ឈ្មោះ​នេរុ​ ​សព្វ​សត្វ​ទាំងឡាយ​នៅក្នុង​ទីនេះ​ ​ជា​សត្វ​បរិបូណ៌​ដោយ​ពណ៌​សម្បុរ​។​
ថយ | ទំព័រទី ៤០ | បន្ទាប់