​[​១៧០​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​សួរ​ថា​)​ ​នាង​ដំ​កល់​ចិត្ត​ចំពោះ​បុរស​មាន​សីលធម៌​ដូចម្តេច​ ​មាន​សមាចារ​ដូចម្តេច​ ​ម្នាលនាង​កាឡី​ ​នាង​ ​ខ្ញុំ​សួរ​ហើយ​ ​ក៏​ចូរ​ប្រាប់​មក​ ​យើង​នឹង​ស្គាល់​នាង​ ​ដូចម្តេច​បាន​។​
 [​១៧១​]​ ​(​នាង​កាឡកណ្ណី​ ​ឆ្លើយ​ប្រាប់​ថា​)​ ​បុរស​ណា​ ​ជា​អ្នក​លុបគុណ​ ​ប្រឡង​វាសនា​ ​ប្រណាំងប្រជែង​ ​ច្រណែន​ ​កំណាញ់​ ​ជា​អ្នក​អួតអាង​ ​បានទ្រព្យ​ហើយ​បំផ្លាញ​ទៅវិញ​ ​បុរស​នោះ​ ​ជាទី​ត្រេកអរ​របស់ខ្ញុំ​។​
 [​១៧២​]​ ​បុរស​ណា​ ​ច្រើន​ក្រោធ​ ​ចង​សេចក្តី​ក្រោធ​ទុក​ ​ញុះញង់​បំបែក​មិត្ត​ ​ពោល​ពាក្យចាក់ដោត​ដូច​បន្លា​ ​ពោល​ពាក្យទ្រគោះ​ ​បុរស​នោះ​ ​ជាទី​ត្រេកអរ​ក្រៃលៃង​ ​របស់ខ្ញុំ​ជាង​នោះ​ទៅទៀត​។​
 [​១៧៣​]​ ​បុរស​មិន​យល់​ប្រយោជន៍​របស់​ខ្លួន​ថា​ ​(​កិច្ច​នេះ​ត្រូវ​ធ្វើ​)​ ​ក្នុងថ្ងៃនេះ​ ​ឬ​ក្នុង​ថ្ងៃស្អែក​ ​កាលបើ​គេ​ទូន្មាន​ ​ក៏​ខឹង​តប​ ​មើលងាយ​នូវ​បុគ្គល​ប្រសើរ​។​
 [​១៧៤​]​ ​បុរស​ណា​ ​ជាប់ចិត្ត​ក្នុង​ល្បែង​ ​គឺ​កាមគុណ​ ​រមែង​ឃ្លាតចាក​មិត្ត​ទាំងពួង​ ​បុរស​នោះ​ ​ជាទី​ត្រេកអរ​របស់ខ្ញុំ​ ​ទាំង​ខ្ញុំ​ក៏​មិន​មាន​មោះមៃ​ ​ចំពោះ​បុរស​នោះ​ទេ​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់