​[​១៨០​]​ ​(​នាង​សិរី​ទេវធីតា​ ​ពោល​ថា​)​ ​បុរស​ណា​ ​គ្រប​សង្កត់​នូវ​ត្រជាក់​ក្តី​ ​ក្តៅ​ក្តី​ ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ក្តី​ ​របោម​ ​ពស់​តូច​ ​ពស់​ធំ​ក្តី​ ​ឃ្លាន​ក្តី​ ​ស្រេក​ក្តី​ ​ទាំងអស់​ ​ហើយ​ប្រកប​ព្យាយាម​រឿយ​ ​ៗ​ ​ក្នុង​វេលា​យប់​ ​និង​ថ្ងៃ​ ​រមែង​មិន​ញុំាង​ប្រយោជន៍​ដែល​តាំងនៅ​ក្នុង​កាលគួរ​ ​ឲ្យ​វិនាស​ ​បុរស​នោះ​ ​ជាទី​ពេញចិត្ត​របស់ខ្ញុំ​ ​ខ្ញុំ​គប្បី​ស៊ប់ចិត្ត​ក្នុង​បុរស​នោះ​ឯង​។​
 [​១៨១​]​ ​បុរស​ណា​ ​ជា​អ្នក​មិន​ក្រោធ​ ​មាន​កល្យាណមិត្ត​ ​មានការ​បរិច្ចាគ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​មិនមែន​ជា​អ្នកលេង​បោកប្រាស់​ ​ជា​អ្នក​ត្រង់​ ​ជា​អ្នកមាន​សង្គហធម៌​ ​មាន​វាចា​ទន់ភ្លន់​ ​មាន​វាចា​ពីរោះ​ ​សូម្បី​ដល់​នូវ​ភាពជា​អ្នកធំ​ ​ក៏​ប្រព្រឹត្ត​ឱនលំទោន​ ​ខ្ញុំ​ជា​អ្នកមាន​ចិត្តធំ​ទូលាយ​ចំពោះ​បុរស​នោះ​ ​ដូចជា​រលក​ ​(​ប្រាកដជា​របស់​ធំ​ទូលាយ​ ​ដល់​បុគ្គល​ដែល​សំឡឹង​មើល​)​ ​នូវ​ពណ៌​របស់​សមុទ្រ​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់