​[​១៩៩​]​ ​(​នន្ទិ​យម្រឹ​គ​ ​និយាយ​ថា​)​ ​បន្លែ​ទាំងឡាយ​ ​ទឹក​ ​និង​ភោជន​របស់​ព្រះរាជា​ ​ខ្ញុំ​បាន​បរិភោគ​ហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ខ្ញុំ​មិន​អាច​បរិភោគ​ទទេ​ ​នូវ​ដុំ​ភោជន​ជាអំណោយ​ ​របស់​ព្រះរាជា​នោះ​ទេ​។​
 [​២០០​]​ ​ខ្ញុំ​នឹង​បែរ​នូវ​ចំហៀង​ខ្លួន​ដល់​ព្រះរាជា​ ​មាន​សរ​ក្នុង​ដៃ​ ​ក្នុង​កាលណោះ​ ​ខ្ញុំ​ក៏​ដល់​នូវ​សេចក្តី​សុខ​ ​រួចចាក​ ​(​មរណៈ​)​ ​ហើយ​ប្រហែល​នឹង​បានឃើញ​នូវ​មាតា​។​
 [​២០១​]​ ​(​ព្រះ​សា​សា្ត​ ​ទ្រង់​ត្រាស់​ថា​)​ ​កាលពីដើម​ ​តថាគត​ជា​សត្វ​ជើង​ ​៤​ ​មាន​រូបល្អ​ ​ជា​ស្តេចម្រឹគ​ ​ឈ្មោះ​នន្ទិ​យៈ​ដោយ​ឈ្មោះ​ ​នៅក្នុង​លំនៅ​នៃ​សេ្តច​កោសល​។​
 [​២០២​]​ ​ព្រះរាជា​កោសល​ ​ផ្ទាប់​ព្រួញ​យិ​ត​ធ្នូ​មក​ ​ដើម្បី​សម្លាប់​នូវ​តថាគត​នោះ​ ​ក្នុង​ឧទ្យាន​ឈ្មោះ​អញ្ជ័ន​ ​ជាទី​ដែល​ពួក​ជន​ថា្វយ​។​
 [​២០៣​]​ ​តថាគត​ក៏​បែរ​នូវ​ចំហៀង​ខ្លួន​ ​ដល់​ព្រះរាជា​នោះ​ ​ដែល​មានកូន​សរ​ក្នុង​ដៃ​ ​ក្នុង​កាលណោះ​ ​តថាគត​ក៏​ដល់​នូវ​សេចក្តី​សុខ​ ​រួចចាក​ ​(​មរណៈ​)​ ​ហើយ​បាន​មកឃើញ​មាតា​។​

​ចប់​ ​នន្ទិ​យមិ​គ​រាជ​ជាតក​ ​ទី១០​។​
​ចប់​ ​អា​វារិ​យ​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ៥២ | បន្ទាប់