ខុរ​បុត្ត​វគ្គ​ ​ទី២​
​ខុរ​បុត្ត​ជាតក​ ​ទី១​


 [​២០៤​]​ ​(​សេះ​សិន្ធវៈ​ ​និយាយ​ថា​)​ ​ឮថា​ ​បណ្ឌិត​ទាំងឡាយ​ ​បាន​ពោល​នូវ​សត្វ​ពពែ​ថា​ ​ជា​សត្វ​ពាល​ដោយពិត​ ​អ្នក​ចូរ​មើលចុះ​ ​សត្វ​ពាល​មិនដឹង​នូវ​អំពើ​ដែល​គួរ​ធ្វើ​ ​ក្នុង​ទី​កំបាំង​ ​ទៅ​ធ្វើ​ក្នុង​ទីវាល​។​
 [​២០៥​]​ ​(​ពពែ​ ​និយាយ​ថា​)​ ​ម្នាល​សម្លាញ់​ ​អ្នក​ទេ​ឬ​ ​ជា​សត្វ​ពាល​ ​ម្នាល​ខុរ​បុត្រ​ ​អ្នក​ចូរ​ដឹង​ចុះ​ ​អ្នកជា​សត្វ​ដែល​ត្រូវ​គេ​រួបរឹត​ដោយ​ខ្សែ​ ​មាន​បបូរមាត់​វៀច​ ​មានមុខ​ឱន​ចុះ​។​
 [​២០៦​]​ ​ម្នាល​សំឡាញ់​ ​អ្នកណា​បាន​រួច​ចេញ​ ​(​អំពី​រថ​)​ ​មិន​រត់​ទៅ​ ​អ្នកនោះ​ ​ពេញជា​ពាល​ទៅទៀត​ ​ម្នាល​សំឡាញ់​ ​អ្ន​ក​នំា​នូវ​សេ្តច​សេន​កៈ​ណា​ ​សេ្តច​សេន​កៈ​នោះ​ ​ចាត់ជា​មនុស្ស​ពាល​បំផុត​។​
 [​២០៧​]​ ​(​សេះ​សិន្ធវៈ​ ​និយាយ​ថា​)​ ​មា្នល​សំឡាញ់​ ​បើ​ខ្ញុំ​ជា​សត្វ​ពាល​ដោយហេតុ​ណា​ ​ម្នាល​អជ​រាជ​ ​អ្នក​ចូរ​ដឹង​នូវ​ហេតុ​នោះ​ចុះ​ ​តែថា​ ​ស្តេច​សេន​កៈ​ ​ជា​មនុស្ស​ពាល​ ​ដោយហេតុ​ដូចម្តេច​ ​អ្នក​ដែល​ខ្ញុំ​សួរ​ហើយ​ ​ចូរ​ប្រាប់​ហេតុ​នោះ​។​
 [​២០៨​]​ ​(​ពពែ​ ​ប្រាប់​ថា​)​ ​បុគ្គល​ណា​ ​បាន​នូវ​មន្ត​ជា​ប្រយោជន៍​ដ៏​ឧត្តម​ហើយ​ ​ប្រគល់ឲ្យ​ប្រពន្ធ​ ​(​បុគ្គល​នោះ​)​ ​នឹង​លះបង់​នូវ​ខ្លួន​ ​ដោយ​ការ​ឲ្យ​មន្ត​នោះ​ ​ទាំង​ប្រពន្ធ​នោះ​ ​នឹង​មិន​មានដល់​បុគ្គល​នោះ​ឡើយ​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់