​[​២៣១​]​ ​កាល​សត្វ​មយ្ហ​កៈ​នោះ​ ​ស្រែកយំ​ការពារ​យ៉ាងនេះ​ ​ពួក​សត្វ​ទិ​ជ​ជាតិ​ ​ក៏​មក​ប្រជុំ​គ្នា​ ​ស៊ី​ផ្លែ​លៀប​ហើយ​ហើរ​ទៅ​ ​សត្វ​នោះ​ ​ក៏​នៅតែ​ស្រែកយំ​ការពារ​។​
 [​២៣២​]​ ​ដូចយ៉ាង​ជន​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ប្រមូល​មក​នូវ​ទ្រព្យ​ ​មាន​ប្រមាណ​ច្រើន​ ​ហើយ​មិន​ចាត់ចែង​នូវ​ទ្រព្យ​ ​ឲ្យ​សមគួរ​ដល់​ចំណែក​ ​ដើម្បី​ខ្លួន​ ​មិន​ទំនុកបម្រុង​ដល់​ញាតិ​ទាំងឡាយ​។​
 [​២៣៣​]​ ​បុគ្គល​នោះ​ ​រមែង​មិនបាន​ប្រើប្រាស់​នូវ​គ្រឿង​ស្លៀកពាក់​ ​និង​បាយ​ ​មិនបាន​ទ្រទ្រង់នូវ​កម្រងផ្កា​ ​មិនបាន​លាប​នូវ​គ្រឿង​លាប​ ​(​ដ៏​ល្អ​ទេ​)​ ​មិនបាន​ប្រើប្រាស់​នូវ​វត្ថុ​ណាមួយ​ជា​របស់​ខ្លួន​ទេ​ ​ទាំង​មិនបាន​សង្រ្គោះ​នូវ​ញាតិ​ទាំងឡាយ​ឡើយ​។​
 [​២៣៤​]​ ​កាលបើ​បុគ្គល​នោះ​ ​ពោល​រៀបរាប់​ ​ហួងហែង​ថា​ ​របស់​អញ​ ​ៗ​ ​យ៉ាងនេះ​ ​ស្រាប់តែ​ពួក​ព្រះរាជា​ ​ឬ​ពួក​ចោរ​ ​និង​ពួក​ជន​អ្នក​ត្រូវ​ទទួល​មត៌ក​ ​មិនជា​ទីស្រឡាញ់​ ​នំា​យក​ទ្រព្យ​នោះ​ទៅ​ ​បុគ្គល​នោះ​ ​ក៏​នៅតែ​និយាយ​រៀបរាប់​។​
 [​២៣៥​]​ ​ឯ​អ្នកប្រាជ្ញ​ ​បាន​នូវ​ភោគៈ​ហើយ​ ​រមែង​សង្រ្គោះ​ញាតិ​ទាំងឡាយ​ ​អ្នកប្រាជ្ញ​នោះ​ ​រមែង​បាន​នូវ​សេចក្តី​សរសើរ​ ​ដោយ​ការ​សង្រ្គោះ​ញាតិ​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​រីករាយ​ក្នុង​ឋានសួគ៌​។​

​ចប់​ ​មយ្ហ​ក​សកុណ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ៦១ | បន្ទាប់