​វដ្ត​កជា​ត​ក​ ​ទី៩​


 [​២៥៦​]​ ​(​ចាប​ពោធិសត្វ​ ​សួរ​ថា​)​ ​បពិត្រ​ឪពុកធំ​ ​លោក​បរិភោគ​នូវ​បាយ​ ​ទឹកដោះ​រាវ​ ​និង​ប្រេង​ដ៏​ប្រណីត​ ​បពិត្រ​ក្អែក​ ​កាលបើ​ដូច្នេះ​ ​ហេតុអ្វីបានជា​អ្នក​ស្គាំងស្គម​ម្ល៉េះ​។​
 [​២៥៧​]​ ​(​ក្អែក​ឆ្លើយ​ថា​)​ ​បណ្តា​ពួក​ក្អែក​ទាំងនោះ​ ​សត្វ​ក្អែក​នៅក្នុង​កណ្តាល​សត្រូវ​ ​ស្វែងរក​ចំណី​ ​មាន​សេចក្តី​តក់ស្លុត​ជានិច្ច​ ​តើ​នឹង​មាន​សេចក្តី​មាំមួន​ ​អំពី​ណា​កើត​។​
 [​២៥៨​]​ ​ពួក​ក្អែក​ ​ជា​សត្វ​មាន​ពុក​ត្បុត​ ​តក់ស្លុត​អស់​កាល​ជានិច្ច​ ​បាន​ដុំ​បាយ​ដោយ​អំពើអាក្រក់​ ​មិនដែល​ឆ្អែត​ស្កប់ស្កល់​ទេ​ ​ម្នាល​សត្វ​ចាប​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​ស្គំាង​ស្គម​។​
 [​២៥៩​]​ ​ម្នាល​ចាប​ ​អ្នក​បរិភោគ​នូវ​ពូជ​ស្មៅ​ដ៏​សៅហ្មង​ ​មានឱជារស​តិច​ ​កាលបើ​ដូច្នេះ​ ​ហេតុអ្វី​ ​ទើប​អ្នកមាន​សរីរៈ​ធាត់​ម្ល៉េះ​។​
 [​២៦០​]​ ​(​ចាប​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​ក្អែក​ ​ខ្ញុំ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​វត្ថុ​ដែល​ខ្ញុំ​បាន​ ​និង​មិនបាន​ ​ព្រោះ​ខ្ញុំ​ជា​អ្នក​ប្រាថ្នា​តិច​ ​គិត​តិច​ ​ទាំង​ត្រាច់​ទៅកាន់​ទី​មិន​ឆ្ងាយ​ ​ព្រោះហេតុនោះ​ ​ទើប​ខ្ញុំ​ជា​អ្នកមាន​សរីរៈ​ធាត់​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់