​[​២៦៥​]​ ​(​ក្អែក​ ​និយាយ​តប​ថា​)​ ​កែវមណី​ ​តែង​សំយុង​ចុះ​ឰដ៏​ក​ ​នៃ​មនុស្ស​សុខុមាលជាតិ​ ​ខ្ញុំ​យកតម្រាប់តាម​ពួក​មនុស្ស​ទាំងនោះ​ ​អ្នក​កុំ​សំគាល់​ថា​ ​(​ខ្ញុំ​)​ ​ធ្វើ​ដោយ​ល្បែង​ឡើយ​។​
 ​[​២៦៦​]​ ​បើ​អ្នក​ពេញចិត្ត​នឹង​ការ​លេង​ពុកមាត់​ ​ដែល​ឲ្យ​នាយ​ជាង​ធ្វើ​យ៉ាង​ល្អ​នេះ​ ​ម្នាល​សម្លាញ់​ ​ខ្ញុំ​នឹង​ឲ្យ​ជាង​ធ្វើ​ដល់​អ្នកផង​ ​ឲ្យ​នូវ​កែវមណី​ដល់​អ្នកផង​។​
 [​២៦៧​]​ ​(​ព្រាប​ពោធិសត្វ​ ​និយាយ​ថា​)​ ​អ្នកឯង​យក​កែវមណី​ផង​ ​យក​ពុកមាត់​ ​ដែលគេ​ធ្វើឲ្យ​ល្អ​ផង​ ​មក​បិទបាំង​ ​ទើប​ខ្ញុំ​ហៅ​អ្នក​មក​ហើយនឹង​ទៅ​ ​ការបាន​ជួបប្រទះ​នឹង​អ្នក​ ​រមែង​ជាទី​ពេញចិត្ត​របស់ខ្ញុំ​។​

​ចប់​ ​មណិ​ជាតក​ ​ទី១០​។​
​ចប់​ ​ខុរ​បុត្ត​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​ខុរ​បុត្ត​វគ្គ​នោះ​គឺ​ ​


​និយាយ​អំពី​អ្នក​ចូរ​មើលចុះ​ ​(​ជាដើម​)​ ​១​ ​ព្រមទាំង​ម្ជុល​ ​១​ ​តុ​ណ្ឌិល​ជាតក​ ​១​ ​ម្រឹគ​ក្តាម​ ​១​ ​សត្វស្លាប​ដ៏​ប្រសើរ​ ​ឈ្មោះ​ ​មយ្ហ​កៈ​ ​ជា​គំរប់​ ​៥​ ​ផ្គង​អញ្ជលី​ ​១​ ​ផ្កាឈូក​ ​១​ ​កណ្តាល​ព្រៃ​ ​១​ ​សត្វ​ចាប​ ​១​ ​ព្រាប​ដ៏​ប្រសើរ​ ​១​ ​រួម​ជា​ ​១០​។​
ថយ | ទំព័រទី ៦៩ | បន្ទាប់