​[​២៧១​]​ ​បុគ្គល​ដែល​មាន​កាំបិត​ក្នុង​ដៃ​ ​កាលបើ​មិន​ចិត​ផ្លែក្រូច​ឆ្មារ​ ​ដែល​មាន​សម្បក​រឹង​ចេញ​ទេ​ ​រមែង​ធ្វើ​ ​(​ផ្លែ​នេះ​)​ ​ឲ្យ​មាន​រស​ល្វីង​ ​បពិត្រ​ម្ចាស់ផែនដី​ ​បុគ្គល​កាល​នាំ​យក​ ​(​សម្បក​ក្រៅ​ចេញ​)​ ​រមែង​ធ្វើឲ្យ​មាន​រស​ឆ្ងាញ់​ ​កាលបើ​ចិត​សម្បក​សើ​ ​ៗ​ ​ទេ​ ​រមែង​ធ្វើឲ្យ​មាន​រស​មិន​ឆ្ងាញ់​ ​មាន​ឧបមា​យ៉ាងណាមិញ​។​
 [​២៧២​]​ ​ព្រះរាជា​ជា​បណ្ឌិត​ ​វៀរ​ ​មិន​លុះអំណាច​កម្ម​ដ៏​ក្លៀវក្លា​ ​វៀរ​ ​(​អគតិ​)​ ​ក្នុង​ពួក​អ្នកស្រុក​ ​អ្នក​និគម​ ​ប្រមូល​មក​នូវ​ទ្រព្យ​ទាំងឡាយ​ ​ជា​អ្នក​ប្រព្រឹត្ត​ ​ប្រតិបត្តិ​តាម​ធម៌​ ​មិន​បៀតបៀន​បុគ្គល​ដទៃ​ ​គប្បី​ធ្វើឲ្យស​ម្រេច​បាន​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​
 [​២៧៣​]​ ​ផ្កាឈូក​ ​ជា​អម្ពុជ​ជាតិ​ ​មាន​ឫ​សស​ ​កើត​ក្នុងទឹក​ដ៏​ស្អាត​ ​ក្នុង​ស្រះ​បោក្ខរណី​ ​រីក​ស្គុះស្គាយ​ដោយសារ​ព្រះអាទិត្យ​ ​មិន​ជាប់​ដោយ​ភក់​ ​មិន​ជាប់​ដោយ​ធុ​លី​ ​មិន​ជាប់​ដោយ​ទឹក​ ​មាន​ឧបមា​យ៉ាងណាមិញ​។​
 [​២៧៤​]​ ​កម្ម​ក្កិ​លេស​ប្រាកដ​ដូច្នោះ​ ​មិន​ប្រឡាក់​ ​(​ចំពោះ​សេ្តច​)​ ​ដែល​មាន​វោហារ​ ​(​សម្រាប់​វិនិច្ឆ័យ​)​ ​ដ៏​ស្អាត​ ​មិន​មានកម្ម​ជា​សាហ័ស​ ​មានការ​ងារ​ដ៏​ស្អាត​ ​មាន​បាបកម្ម​ប្រាស​ចេញ​ហើយ​ ​ដូចជា​ផ្កាឈូក​ដែល​ដុះ​ក្នុង​ស្រះ​បោក្ខរណី​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​

​ចប់​ ​កុក្កុ​ជាតក​ ​ទី១​។​

ថយ | ទំព័រទី ៧២ | បន្ទាប់