​[​២៧៩​]​ ​សត្វ​ណា​មិន​ធ្វើតាម​ពាក្យ​នៃ​ជន​ទាំងឡាយ​អ្នក​ប្រាថ្នា​នូវ​សេចក្តី​ចំរើន​ ​អ្នក​ឃើញ​នូវ​ប្រយោជន៍​ ​(​ទៅ​ក្នុង​អនាគត​)​ ​សត្វ​នោះ​រមែង​ដល់​ ​(​នូវ​សេចក្តី​ទុក្ខ​)​ ​យ៉ាងនេះ​ផង​ ​តែង​ចួប​ប្រទះ​នូវ​ទោស​ដ៏​លាមក​ក្រៃលែង​ផង​។​
 [​២៨០​]​ ​បុគ្គល​ដ៏​ឧត្តម​ណា​ ​សេពគប់​នឹង​អធម្ម​ជន​ ​(​ជន​ដ៏​លាមក​)​ ​បុគ្គល​នោះ​ ​អាក្រក់​ក្រៃលែង​ជាង​អធម្ម​ជន​នោះ​ទៅទៀត​ ​យ៉ាងនេះ​ ​អ្នក​ចូរ​មើល​នូវ​សេ្តច​នៃ​ម្រឹគ​ដ៏​ឧត្តម​ ​ដែល​សេពគប់​នឹង​អធម្ម​ជន​ ​ត្រូវ​កំឡាំង​នៃ​ព្រួញ​ដ៏​ប្រសើរ​ ​មុត​ហើយ​។​
 [​២៨១​]​ ​(​ព្រះ​សា​សា្ត​ ​ទ្រង់​ត្រាស់​នូវ​អភិ​សម្ពុទ្ធ​គាថា​ ​ក្រោយ​បំផុត​ថា​)​ ​បុរស​អ្នក​គប់​រក​នូវ​ជន​ថោកទាប​ ​រមែង​សាបសូន្យ​ ​បុគ្គល​គប់​រក​នូវ​ជន​ស្មើ​ ​ៗ​ ​គ្នា​ ​រមែង​មិន​សាបសូន្យ​ ​ក្នុង​កាលណា​ឡើយ​ ​គប់​រក​នូវ​ជន​ដែល​ប្រសើរ​ជាង​ ​រមែង​ចំរើន​ឆាប់រួសរាន់​ ​ព្រោះហេតុនោះ​ ​បុគ្គល​គួរតែ​គប់​រក​នូវ​បុគ្គល​ដែល​ប្រសើរ​ជាង​ខ្លួន​។​

​ចប់​ ​មនោ​ជ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ៧៤ | បន្ទាប់