​[​៣៣៥​]​ ​(​ពក​ព្រហ្ម​ ​ថា​)​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​ ​តថាគត​ជា​អ្នក​ឃើញ​មិន​មាន​ទីបំផុត​ ​កន្លង​ផុត​ស្រឡះ​នូវ​ជាតិ​ ​និង​ជរា​ផង​ ​នូវ​សេចក្តី​សោក​ផង​ ​តើ​វ័ត​ ​និង​សីល​វត្ត​របស់ខ្ញុំ​ ​ពីដើម​ដូចម្តេច​ខ្លះ​ ​សូម​ព្រះអង្គ​ប្រាប់​នូវ​វ័ត​ ​និង​សីល​វត្ត​ ​ដែល​ខ្ញុំ​គួរ​ដឹង​នុ៎ះ​ ​ដល់​ខ្ញុំ​។​
 [​៣៣៦​]​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​អ្ន​ក​បាន​ញុំាង​ពួក​មនុស្ស​ច្រើន​ ​ដែល​ស្រេកទឹក​ ​លំបាក​ដោយ​កំ​ដៅ​ថ្ងៃ​ ​ឲ្យ​ផឹក​ហើយ​ ​នោះ​ឯង​ ​ជាវ​ត្ត​សមាទាន​ ​និង​សីល​វត្ត​ ​របស់​អ្នក​ពីដើម​ ​តថាគត​រឭក​ឃើញ​ ​ដូចជា​បុគ្គល​ដេកលក់​ហើយ​ភ្ញាក់​ឡើង​។​
 [​៣៣៧​]​ ​អ្នក​បាន​ដោះលែង​នូវ​ពួក​ជន​ឈ្លើយ​ ​ដែល​ចោរ​ចាប់​នំា​យក​ទៅ​ទៀប​ឆ្នេរ​នៃ​ស្ទឹង​ឈ្មោះ​ឯ​ណី​ ​នោះ​ឯង​ ​ជាវ​ត្ត​សមាទាន​ ​និង​សីល​វត្ត​របស់​អ្នក​ពីដើម​ ​តថាគត​រឭក​ឃើញ​ ​ដូចជា​បុគ្គល​ដេកលក់​ហើយ​ភ្ញាក់​ឡើង​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់