​[​២៨​]​ ​(​អាចារ្យ​ពោល​ថា​)​ ​មនុស្សម្នាក់​ ​មិន​គួរ​ដើម្បី​ធ្វើ​ផែនដី​ធំ​នេះ​ ​ឲ្យ​រាបស្មើ​ ​ដូច​បាតដៃ​បានទេ​ ​ម្នាល​កា​រន្ទិយៈ​ ​ខ្ញុំ​សំគាល់​នូវ​អ្នក​ ​ដែល​ស្វែងរក​ថ្មភ្នំ​នេះឯង​ ​(​ដើម្បី​បំពេញ​ជ្រោះ​)​ ​អ្នក​នឹង​លះបង់​នូវ​ជីវ​លោក​ ​(​ស្លាប់​ខ្លួន​)​។​
 [​២៩​]​ ​(​ពោធិសត្វ​ពោល​ថា​)​ ​បើ​មនុស្សម្នាក់​នេះ​ ​មិន​អាច​ដើម្បី​ធ្វើ​នូវ​ផែនដី​ធំ​នេះ​ ​ឲ្យ​រាបស្មើ​បានទេ​ ​យ៉ាងណា​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​នឹង​ដឹកនាំ​ពួក​មនុស្ស​ទាំងនេះ​ ​ដែល​មាន​ទិដ្ឋិ​ផេ្សង​ ​ៗ​ ​គ្នា​ ​មិនបាន​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៣០​]​ ​(​អាចារ្យ​ពោល​ថា​)​ ​ម្នាល​កា​រន្ទិយៈ​ ​អ្នក​ដ៏​ចំរើន​ពោល​នូវ​ពាក្យ​នេះ​ដោ​យស​ងេ្ខប​ ​ជា​ពាក្យ​មានប្រយោជន៍​ដល់​ខ្ញុំ​យ៉ាងនេះ​ ​ផែនដី​នេះ​ ​គេ​មិន​អាច​ធ្វើឲ្យ​រាបស្មើ​ ​យ៉ាងណា​ ​ពួក​មនុស្ស​ ​ក៏​មនុស្ស​មិន​អាច​ធ្វើ​បាន​ ​យ៉ាងនោះ​ដែរ​។​

​ចប់​ ​កា​រន្ទិយ​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ៩ | បន្ទាប់