​គន្ធា​រ​វគ្គ​ ​ទី២​
​គន្ធា​រ​ជាតក​ ​ទី១​


 [​៣៤១​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​លះបង់​នូវ​ស្រុកចំណុះ​ ​១​ ​ពាន់​ ​និង​ឃ្លំា​ង​ ​១៦​ ​ដ៏​ពេញ​បរិបូណ៌​ ​(​ដោយ​ទ្រព្យ​)​ ​ធ្វើ​នូវ​ការ​សន្សំ​ក្នុង​កាល​ឥឡូវនេះ​។​
 [​៣៤២​]​ ​(​វិទេហ​តាបស​ ​ពោល​ថា​)​ ​អ្នក​លះបង់​នូវ​ដែន​គន្ធារៈ​ ​ដែល​ជា​ដែន​សម្បូណ៌​ដោយ​ទ្រព្យ​ ​និង​ទឹក​ ​ហើ​ញ​ចេញផុត​អំពី​ទី​ជាទី​ឲ្យ​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​(​ដូច​ខ្ញុំ​ដែរ​)​ ​ឥឡូវនេះ​ ​(​ហេតុអ្វី​ក៏​មក​)​ ​ប្រៀនប្រដៅ​ ​(​យើង​)​ ​ក្នុង​ព្រៃ​នេះ​។​
 [​៣៤៣​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​វិទេហៈ​ ​ខ្ញុំ​និយាយចំ​ពោះ​តែ​ធម៌​ ​សភាវៈ​មិនមែន​ជា​ធម៌​ ​មិន​គាប់ចិត្ត​ខ្ញុំ​ទេ​ ​កាលបើ​ខ្ញុំ​និយាយ​ធម៌​ ​បាប​ឥត​ប្រឡាក់​បានទេ​។​
 ​[​៣៤៤​]​ ​(​វិទេហ​តាបស​ ​ពោល​ថា​)​ ​បុគ្គល​ដទៃ​បាន​នូវ​សេចក្តី​ក្រោធ​ ​ព្រោះ​ពាក្យ​ណា​នីមួយ​ ​បណ្ឌិត​មិន​គប្បី​ពោល​នូវ​ពាក្យ​នោះ​ឡើយ​ ​បើទុកជា​ពាក្យ​មានប្រយោជន៍​ដ៏​ធំ​ក៏ដោយ​។​
 [​៣៤៥​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ទោះ​ខឹង​ក៏ដោយ​ ​មិន​ខឹង​ក៏ដោយ​ ​ទោះ​រោយរាយ​ដូច​អង្កាម​ក៏ដោយ​ ​កាលបើ​ខ្ញុំ​និយាយ​ធម៌​ ​បាប​មិន​ប្រឡាក់​បានទេ​។​
ថយ | ទំព័រទី ៩១ | បន្ទាប់