​[​៣៦៥​]​ ​ខ្ញុំ​នោះ​ជា​អ្នក​ឥត​ផៅពង្ស​ ​ឥត​ទី​ពំនាក់​ ​មុខ​ជា​នឹង​ស្លាប់​មិនខាន​ ​ព្រោះ​ក្នុង​ពេលនោះ​ ​ព្រះរាជា​បាន​ទ្រង់ប្រទាន​ខ្ញុំ​ឲ្យ​ជា​អ្ន​ក​នំា​នូវ​អាចម៍គោ​ដល់​ស្មូនឆ្នាំង​។​
 [​៣៦៦​]​ ​(​ពោធិសត្វ​ទូល​ព្រះរាជា​ថា​)​ ​បុរស​ប្រា​ថា្ន​ ​(​ប្រយោជន៍​)​ ​ដរាបណា​ ​រមែង​គប់​រក​ ​(​នឹងគេ​)​ ​ដរាប​នោះ​ ​ជន​ទាំងឡាយ​ ​រមែង​លះបង់​ចោល​គេ​ក្នុង​ពេល​ដែលគេ​សាបសូន្យ​ចាក​សេចក្តី​ចំរើន​ដូច​ជា​ក្ស័ត្រ​ ​(​លះបង់​ចោល​)​ ​នូវ​មេ​ដំរី​ ​ឈ្មោះ​ឱ​ដ្ឋិ​ព្យាធិ​នោះ​។​
 [​៣៦៧​]​ ​បុគ្គល​ណា​ ​នឹក​មិនឃើញ​នូវ​អំពើល្អ​ដែល​អ្នកដទៃ​ធ្វើ​ហើយ​ ​និង​ប្រយោជន៍​ដែល​អ្នកដទៃ​ធ្វើ​ហើយ​ ​(​ដល់​ខ្លួន​)​ ​ក្នុង​កាលមុន​ ​ប្រយោជន៍​ទាំងឡាយ​ ​ដែល​បុគ្គល​នោះ​ប្រាថ្នា​ ​រមែង​សាបសូន្យ​។​
 [​៣៦៨​]​ ​បុគ្គល​ណា​នឹកឃើញ​នូវ​អំពើល្អ​ដែល​អ្នកដទៃ​ធ្វើ​ហើយ​ ​និង​ប្រយោជន៍​ដែល​អ្នកដទៃ​ធ្វើ​ហើយ​ ​(​ដល់​ខ្លួន​)​ ​ក្នុង​កាលមុន​ ​ប្រយោជន៍​ទាំងឡាយ​ណា​ ​ដែល​បុគ្គល​នោះ​ប្រាថ្នា​ហើយ​ ​រមែង​ចំរើន​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់