ដែល​ហាល​រួចហើយ​ ​ត្រូវ​គោះ​រួច​នាំ​យក​ទៅ​ក្រាល​ទុក​ដូចដែល​វិញ​ ​កន្ថោរ​ដែល​ហាល​រួចហើយ​ ​ត្រូវ​ជូត​រួច​នាំ​យក​ទៅ​ទុក​នៅ​ទី​ដដែល​វិញ​ ​ក្តារ​សម្រាប់​ផ្អែក​ ​ដែល​ហាល​រួចហើយ​ ​ត្រូវ​ជូត​ហើយ​នាំ​យក​ទៅ​ទុក​នៅ​ទី​ដដែល​វិញ​ ​ត្រូវ​ទុកបាត្រ​និង​ចីវរ​ ​(​ឲ្យ​ល្អ​)​ ​កាល​នឹង​ទុកបាត្រ​ ​ដៃ​ម្ខាង​ចាប់​បាត្រ​ ​ដៃ​ម្ខាង​ស្ទាប​ក្រោម​គ្រែ​ ​ឬក្រោម​តាំង​មើល​ ​ហើយ​សឹម​ទុកបាត្រ​ ​មិន​ត្រូវ​ទុកបាត្រ​លើ​ទី​ដែល​មិន​សមគួរ​ឡើយ​ ​កាល​នឹង​ទុក​ចីវរ​ ​ដៃ​ម្ខាង​ចាប់​ចីវរ​ ​ដៃ​ម្ខាង​ជូត​ស្បៀង​ចីវរ​ ​ឬ​ខ្សែ​ចីវរ​ ​ហើយ​បត់​ជាយ​ខាង​ណោះ​មក​ខាង​ណេះ​ ​ឲ្យ​ជា​ផ្នត់​សិន​ ​រួច​សឹម​ទុក​ចីវរ​ចុះ​។​ ​បើ​ខ្យល់បក់​ធូលី​មក​ពី​ទិសខាងកើត​ ​ឧបជ្ឈាយ៍​ត្រូវ​បិទ​បង្អួច​ពី​ខាងកើត​ ​បើ​ខ្យល់បក់​ធូលី​មក​ពី​ទិសខាងលិច​ ​ឧបជ្ឈាយ៍​ត្រូវ​បិទ​បង្អួច​ពី​ខាងលិច​ ​បើ​ខ្យល់បក់​ធូលី​មក​ពី​ទិសខាងជើង​ ​ឧបជ្ឈាយ៍​ត្រូវ​បិទ​បង្អួច​ពី​ខាងជើង​ ​បើ​ខ្យល់បក់​ធូលី​មក​ពី​ទិសខាងត្បូង​ ​ឧបជ្ឈាយ៍​ត្រូវ​បិទ​បង្អួច​ពី​ទិសខាងត្បូង​ ​បើ​រដូវ​ត្រជាក់​ ​ឧបជ្ឈាយ៍​ ​ត្រូវ​បើក​បង្អួច​
ថយ | ទំព័រទី ១៥៧ | បន្ទាប់