ក្នុង​វេលា​ថ្ងៃ​ ​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​យប់​ ​បើ​រដូវ​ក្តៅ​ ​ឧបជ្ឈាយ៍​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​ត្រូវ​បើក​បង្អួច​ក្នុង​វេលា​យប់​វិញ​។​ ​បើ​ទី​បរិវេណ​ស្មោកគ្រោក​ ​មិន​ស្អាត​ ​ឧបជ្ឈាយ៍​ត្រូវ​បោស​បរិវេណ​ចេញ​ ​បើ​បន្ទប់​ស្មោកគ្រោក​ ​មិន​ស្អាត​ ​ត្រូវ​បោស​បន្ទប់​ចេញ​ ​បើ​រោង​សម្រាប់​ឆាន់​មិន​ស្អាត​ ​ត្រូវ​បោស​រោង​សម្រាប់​ឆាន់​ ​បើ​រោង​ភ្លើង​ស្មោកគ្រោក​ ​ត្រូវ​បោស​រោង​ភ្លើង​ចេញ​ ​បើ​បង្គន់​ស្មោកគ្រោក​ ​ត្រូវ​បោសសំអាត​បង្គន់​ ​បើ​គ្មាន​ទឹក​សម្រាប់​ឆាន់​ ​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ឆាន់​ ​បើ​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​ ​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ប្រើប្រាស់​ ​បើ​ទឹក​ក្នុង​ក្អម​សម្រាប់​លាង​អាចម​ន៍​គ្មាន​ទេ​ ​ត្រូ​ចាក់ទឹក​ទៅ​ក្នុង​ក្អម​សម្រាប់​លាង​អាចម​ន៍​។​ ​បើស​ទ្ធិ​វិហារិក​មាន​សេចក្តី​អផ្សុក​ ​ឧបជ្ឈាយ៍​ត្រូវ​នាំ​ចៀសចេញ​ទៅ​កំសាន្ត​ដោយខ្លួនឯង​ ​ឬ​ប្រើ​គេ​ឲ្យ​នាំ​ចៀសចេញ​ទៅ​កំសាន្ត​ក៏បាន​ ​ឬ​ត្រូវ​ធ្វើ​ធម្មី​កថា​ដល់​សទ្ធិវិហារិក​នោះ​ ​បើស​ទ្ធិ​វិហារិក​មាន​សេចក្តី​សង្ស័យ​កើតឡើង​ ​ឧបជ្ឈាយ៍​ត្រូវ​បន្ទោបង់​ដោយខ្លួនឯង​ ​ឬ​រក​គេ​ឲ្យ​ជួយ​បន្ទោបង់​ក៏បាន​ ​ឬ​ត្រូវ​ធ្វើ​ធម្មី​កថា​ដល់​សទ្ធិវិហារិក​នោះ​ ​បើ​សេចក្តី​យល់​ខុស​ ​កើតឡើង​ដល់​សទ្ធិវិហារិក​ ​ឧបជ្ឈាយ៍​ត្រូវ​ដោះ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់