ឧបាយដូចម្តេចហ្ន៎ បើចីវររបស់អាចារ្យគួរនឹងជ្រលក់ អន្តេវាសិកត្រូវជ្រលក់ឲ្យ ឬធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរជ្រលក់ដោយឧបាយដូចម្តេចហ្ន៎ កាលអន្តេវាសិកជ្រលក់ចីវរ ត្រូវជលក់ដោយប្រែត្រឡប់ឲ្យសព្វល្អ ម្យ៉ាងទៀត កាលបើ (ហាលចីវរ) ដំណក់ទឹកស្រក់មិនទាន់អស់នៅឡើយ អន្តេវាសិកកុំអាលដើរចេញ។ (បើ) អន្តេវាសិកមិនទាន់បានប្រាប់អាចារ្យទេ មិនត្រូវឲ្យបាត្រទៅភិក្ខុពួកខ្លះ(១)ឡើយ មិនត្រូវទទួលយកបាត្ររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យចីវរទៅភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកចីវររបស់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យបរិក្ខារទៅភិក្ខុពួកខ្លះទេ មិនត្រូវទទួលយកបរិក្ខាររបស់ភិក្ខុពួកខ្លះទេ មិនត្រូវកោរសក់ឲ្យភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះកោរសក់ឲ្យទេ មិនត្រូវធ្វើបរិកម្ម (គក់ច្របាច់) ឲ្យភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះធ្វើបរិកម្មឲ្យខ្លួនទេ មិនត្រូវធ្វើសេចក្តីខ្វល់ខ្វាយដល់ភិក្ខុពួកខ្លះទេ មិនត្រូវឲ្យភិក្ខុពួកខ្លះធ្វើសេចក្តីខ្វល់ខ្វាយបម្រើ(ខ្លួន) មិនត្រូវធ្វើជាបច្ឆាសមណៈនៃភិក្ខុពួកខ្លះឡើយ មិនត្រូវយកភិក្ខុពួកខ្លះធ្វើជាបច្ឆាសមណៈនៃខ្លួន មិនត្រូវនាំយកបិណ្ឌបាតទៅឲ្យភិក្ខុពួកខ្លះ មិនត្រូវ
(១) ភិក្ខុពួកខ្លះ គឺភិក្ខុដែលជាសត្រូវនឹងអាចារ្យរបស់ខ្លួន។